យប់មិញ Mancity និង Chelsea សុទ្ធតែអាចរកជ័យជំនះ
ក្នុងការប្រកួតយប់មិញក្លិបម្ចាស់ផ្ទះ Mancity បានបំបាក់ក្រុមភ្ញៀវ Tottenham Hotspur
ដោយលទ្ធផល ៤ទល់នឹង១ ។ ដែល៤គ្រាប់របស់ Mancity គឺរកបានដោយខ្សែប្រយុទ្ធឆ្នើមកីឡាករ Sergio Aguero ម្នាក់ឯង ។ ហើយគ្រាប់បាល់របស់កីឡាករ Aguero ទាំងនេះរកបាននៅ នាទីទី១៣’(penalty) , នាទីទី២០’ , នាទីទី៦៨’(penalty) និងនាទីទី៧៥’ ។ ចំណែកមួយគ្រាប់របស់ Spurគឺរកបានដោយកីឡាករ Cristian Erikson នៅនាទីទី ១៥’ ។
ក្រោយចប់ការប្រកួតនេះ Mancity នៅតែបន្តឈរលេខ២ក្នុងតារាង Premier League ។
ចំណែកការប្រកួតមួយគូផ្សេងទៀតគឺក្លិបតោខៀវ Chelsea បានយកឈ្នះ ២ទល់នឹង១ លើក្លិបម្ចាស់ផ្ទះ Crystal Palace ។
ដែលក្នុងការប្រកួតនេះដែរក្នុងតង់ទី១កីឡាករ Oscar របស់ Chelsea បានស៊ុតបញ្ចូលទី១គ្រាប់នាំមុខមុននៅនាទីទី ៦’ ហើយរក្សាលទ្ធផលនេះរហូតចប់តង់ទី១ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍នៅតង់ទី១នេះដែរគឺក្លិបទាំងពីរសុទ្ធតែមានកីឡាករមួយរូបទទួលបានកាតក្រហម គឺកីឡាករ Azpillicueta របស់ Chelsea ទទួលបានកាតក្រហមនៅនាទីទី៤០’ ចំណែកកីឡាករ Delaney របស់ Crystal Palace ទទួលបានកាតក្រហមក្នុង នាទីទី៤៣’ ។
ចូលដល់តង់ទី២ក្លិបទាំងពីរមានសមាជិកត្រឹមតែ១០នាក់រៀងខ្លួន តែការប្រកួតនៅតែមានភាពស្វិតស្វាញពោលគឺនៅនាទីទី
៥១’ កីឡាករ Cesc Fabregas អាចបន្ថែមគ្រាប់បាល់អោយ Chelsea នាំមុខ ២ទល់នឹង០ លើក្លិប Crystal Palace ។ តែនៅនាទី៩០’ជិតចប់ការប្រកួតទៅហើយកីឡាករCampbell អាចរកបានមួយគ្រាប់សំរាប់ក្លិប Crystal Palce ។ ដោយចប់ការប្រកួត Crystal Palace 1-2 Chelsea ។ ដូចនេះ Chelsea ទទួលបាន៣ពិន្ទុបន្ថែមធ្វើអោយ Chelsea បន្តឈរលើកំពូលតារាង Premier League ។
លទ្ធផលគូផ្សេងទៀត
Southampton
8-0 Sunderland
Newcastle 1-0 Liecester City
Arsenal 2-2
Hull City
Everton 3-0
Aston Villa
Burnley 1-3
Westham United
អត្ថបទ៖ Mr Ball
យប់មិញ Mancity និង Chelsea សុទ្ធតែអាចរកជ័យជំនះ
Reviewed by Unknown
on
9:23 AM
Rating: