Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

Mazda 2 ជាប់​ជារថយន្តល្អប្រចាំឆ្នាំ​ក្នុងប្រទេស​ជប៉ុន


តាមរយះគេហទំព័រ Autosaur បាន​​ឲ្យ​ដឹង​​ថា​​រថយន្ត ​Mazda ​2 ​ត្រូវ​បាន​គេ​បោះ​ឆ្នោត​​ជា​រថយន្ត​ប្រចាំ​ឆ្នាំ​​ក្នុង​ប្រទេស​ជប៉ុន។  គួរ​រំលឹក​ផង​ដែរ​ថា​ Mazda 2 ​គឺ​ជា​ប្រភេទ​រថយន្ត​ដែល​មាន​រូបរាង​ស្រស់​ស្អាត​ ភ្ជាប់​ជាមួយ​នឹង​ ម៉ាស៊ីន​ប្រភេទ​ 1.5 liter​ ដែល​មាន​កំលាំង​ ១០០ ​សេស ។


រថយន្ត​មួយ​នេះ​មាន​សំលេង​ឆ្នោត​​​នាំ​មុខ​រថយន្ត​ Mercedes Benz C-Class​ តែ​បន្តិច​ប៉ុន្នោះ ​ដែល​ Mazda 2 ​បាន​នាំ​មុខ​ត្រឹម​តែ ​១៩ ​សំលេង​ ហើយ​សំលេង​ឆ្នោត​សរុប​ដែល​វា​ទទួល​បាន​គឺ ​៤២៣​ សំលេង​ធ្វើ​ឲ្យ​រថយន្តមួយនេះ​ឈរ​នៅ​ចំនាត់​ថ្នាក់​លេខ​មួយ​​។ ចំនែក​ឯ​ចំនាត់​ថ្នាក់​លេខ​ ៣​ បាន​ទៅ​លើ​រថយន្ត​ BMW i3  ​លេខ ៤ ​បាន​ទៅ​លើ​រថយន្​ត Subaru Levorg ​និង​លេខ​៥​បាន​ទៅ​លើ​ រថយន្ត​ Suzuki Hustler​។ ក្រៅ​ពី​នេះ​ក្រុមហ៊ុន​ BMW​ ក៏​ទទួល​បាន​ពាន​រង្វាន់​ផ្នែក​ច្នៃប្រឌិត​ល្អ​បំផុត​​ផង​​ដែរ​។​

នេះគឺជាលើកទី ២ ហើយ​ក្នុង​រយះ​ពេល​ត្រឹម​តែ ​៣ ឆ្នាំ​ដែល​រថយន្ត Mazda បានទទួលចំនាត់ថ្នាក់​លេខមួយ។ ដែលកាលពីឆ្នាំ ២០១២ រថយន្ត CX-5 បានជាប់​ជា​រថយន្តល្អ​ប្រចាំឆ្នាំ៕

ប្រភព ៖ autosaur.com
ប្រែសំរូល ៖ Mr. Emo
Mazda 2 ជាប់​ជារថយន្តល្អប្រចាំឆ្នាំ​ក្នុងប្រទេស​ជប៉ុន Reviewed by Unknown on 8:10 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.