ក្លិបតោខៀវ Chelsea ត្រូវទៅប្រកួតជាមួយ ក្លិបCrystal Palace ទាំងកំពុងជួបបញ្ហារបួសកីឡាករ
ក្លិបតោខៀវនិងត្រូវធ្វើដំណើរទៅប្រកួតនៅទឹកដីរបស់ក្លិប Crystal Palace នៅយប់នេះ ។
ដែលការប្រកួតយប់នេះនឹងចាប់ផ្តើមនៅម៉ោង ៩:០០យប់ ( ម៉ោងនៅកម្ពុជា ) ។
បច្ចុប្បន្នក្លិប Chelsea កំពុងឈរកំពូលតារាង Premier League ដោយ៧ប្រកួតឈ្នះ៦និងស្មើតែ១ប្រកួតប៉ុនោះដោយមាន១៩ពិន្ទុលើសក្រុមលេខពីរ Mancity ចំនួន៥ពិន្ទុ។
លោក Jose Mourinhoគ្រូបង្វិកChelseaកំពុងព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ខ្លួនគឺកីឡាករ Diego Costa ត្រលប់មកវិញទាំងមានរបួសសរសៃពួក្រោយពីជួយក្រុមជម្រើសជាតិអេស្ប៉ាញ ដោយកីឡាកររូបនេះអាចនឹងត្រូវអវត្តមានបីសប្តាហ៍ដើម្បីព្យាបាលរបួស។ចំណែកកីឡាករ Dier Drogba ក៏មិនទាន់ជាពីបួសផងដែរដូច្នេះបច្ចុប្បន្នក្លិប Chelsea មានត្រឹមតែខ្សែប្រយុទ្ធមួយរូបប៉ុនោះដែលគ្មានបញ្ហារបួសគឺកីឡាករ Loic Remy ។ ចំណែកកីឡាករសំខាន់មួយចំនួនទៀតដូចជាកីឡាករ Ramires , Schurrle និង John Obi Mikel ក៏មិនអាចប្រកួតបានដែរនៅយប់នេះ ។
ជើងកីឡាករដែលអាចជាប់ជម្រើសដំបូងក្នុងការប្រកួតយប់នេះ
៖ Courtois , Ivanovic , Terry , Cahill , Azpillicueta , Matic ,
Cesc Fabregas , Willian , Oscar , Hazard , Remy
ចំណែកក្លិប Crystal Palace ក្នុងការប្រកួត៧ប្រកួតក្នុងក្របខណ្ឌ Premier League គឺឈ្នះតែ២ប្រកួតស្មើ២ប្រកួតនឹងចាញ់៣ប្រកួតស្ថិតនៅលេខ១៥ ។ ហើយក្លិប Crystal Palace ក៏មានបញ្ហារបួសកីឡាករមួយចំនួនផងដែរ ដូចជាកីឡាករ Mariappa កីឡាករ Scott Dan ។
ជើងកីឡាករដែល អាច ជាប់ជម្រើសដំបូងក្នុងការប្រកួតយប់នេះ
៖ Speroni , Ward ,
Delaeny , Hangelan , Kelly , Ledly , Jedinak , McArthur , Bolasie , Cambell , Puncheon
ប្រវត្តិជួបគ្នារបស់ក្លិបទាំងពីរ
Chelsea 2-1
Crystal Palace 14/12/2013
Crystal
Palace 1-0 Chelsea 29/03/2014
Chelsea 4-1
Crystal Palace 19/03/2005
Crystal
Palace 0-2 Chelsea 24/08/2004
Chelsea 6-2
Crystal Palace 11/03/1998
អត្ថបទ៖ Mr Ball
ក្លិបតោខៀវ Chelsea ត្រូវទៅប្រកួតជាមួយ ក្លិបCrystal Palace ទាំងកំពុងជួបបញ្ហារបួសកីឡាករ
Reviewed by Unknown
on
5:24 PM
Rating: