Manchester United មានប្រៀបជាង Arsenal ក្នុងការផ្ទេរខ្សែការពាររបស់ Athlectic Bilbao
គ្រូបង្វិករបស់ក្លិប Manchester United លោក Luiz van Gaal កំពុងប្រជែងជាមួយក្លិប Arsenal ដើម្បីផ្ទេរ ខ្សែការពារកណ្តាលរបស់ក្លិប Athlectic Bilbao គឺកីឡាករ Aymeric Laporte ។
យោងតាមរបាយករណ៍របស់ Metro បានប្រាប់អោយដឹងថាកីឡាករវ័យ២០ឆ្នាំ
សញ្ជាតិបារាំងរូបនេះគឺជា អ្នកគាំទ្រយ៉ាងខ្លាំងរបស់ក្លិប Manchster United ដូចនេះលោក Luiz
van Gaal ឱកាសខ្ពស់ជាងលោក Arsen Wenger ក្នុងការផ្ទេរកីឡាកររូបនេះ ។
សូមបញ្ជាក់ថាក្លិប Manchester United បានអោយតម្លៃ ៣២លានផោនដើម្បីផ្ទេរកីឡាករ Laporte បន្ទាប់ពីក្លិប Athlectic Bilbao មិនបានចរចារកិច្ចសន្យាថ្មីជាមួយកីឡាកររូបនេះ ។ ក្លិប Manchester United រំពឹងថានិងអាចយកកីឡាកររូបនេះក្នុងខែមករាខាងមុខ ដើម្បីពង្រឹងតំបន់ការពារឡើងវិញ ។
ប្រភព៖ givemesport
អត្ថបទ៖ Mr Ball
Manchester United មានប្រៀបជាង Arsenal ក្នុងការផ្ទេរខ្សែការពាររបស់ Athlectic Bilbao
Reviewed by Unknown
on
4:12 PM
Rating:
