Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

កីឡាករ Gareth Bale និង Sergio Ramos សុទ្ធតែអវត្តមាន ក្នុងការប្រកួត UEFA Champion League យប់នេះ

ក្លិប​ Re​a​l​​ Madrid​ នឹង​ត្រូវ​អវត្ត​មាន​កីឡាករ​សំខាន់​ចំនួួន​ពីរ​រូបគឺ​ កីឡាករ​ Gareth​ Bale​ និង​កីឡាករ​ Sergio​ Ramos​  ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ទឹកដី​ Anfield​ របស់​ Liverpool​ នៅ​យប់នេះ​។



កីឡាករ​ Gareth​ Bale​ នឹង​ត្រូវ​អវត្តមាន​ពេល​ Real Madrid​ និង​ Liverpool ​ប៉ះគ្នាក្នុងការប្រកួតជើងទីបីនៃ UEFA Champion League ដោយសារតែមានបញ្ហារបួសសាច់ដុំពោះ ។ ហើយរូបគេក៏អាចនឹងត្រូវអវត្តមានក្នុងការប្រកួតដ៏សំខាន់មួយទៀតនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះដែរគឺការប្រកួត El Clasico ដែល Real Madrid ត្រូវតតាំងនិងក្លិប Bacelona ផងដែរ ។



ចំណែកកីឡាករ Sergio Ramos ក៏ត្រូវអវត្តមានក្នុងប្រកួតយប់នេះដែរ ដោយសារបញ្ហាកំភួនជើង ។ ប៉ុន្តែកីឡាកររូបនេះប្រហែលជាអាចចូលលេងវិញបានពេលប្រកួត El Clasico នៅថ្ងៃសៅរ៍នេះ ។



ដោយឡែកកីឡាករជម្រើសជាតិបារាំង Karim Bezema និងកីឡាករ Raphael Varane ដែលអវត្តមានពេល Real Madrid យកឈ្នះ ៥ទល់នឹង១ លើ Lavente កាលពីចុងសប្តាហ៍ដោយសារជំងឺគ្រុនពេលនេះអាចត្រលប់ចូលលេងវិញបានហើយ ។



ប្រភព ៖ Football 365

អត្ថបទ ៖ Mr Ball

កីឡាករ Gareth Bale និង Sergio Ramos សុទ្ធតែអវត្តមាន ក្នុងការប្រកួត UEFA Champion League យប់នេះ Reviewed by Unknown on 10:21 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.