អីយ៉ាមានអ្នកចូលចិត្ត Windows 10 ច្រើនណាស់តើ !
ក្រុមហ៊ុន Microsoft ទើបតែណែនាំអំពី Windows 10 មិនទាន់បានប៉ុន្មានផង ក៏មានអ្នកគាំទ្រ(Fans) បាត់ទៅហើយ ដែលនេះគឺជាសញ្ញាវិជ្ជមានមួយសំរាប់ Microsoft ក្នុងការប្រកួតប្រជែងក្នុងទីផ្សារ ប្រព័ន្ធប្រតិបត្តិការ ។
កាលពីពេលថ្មីៗ នេះគេហទំព័របច្ចេកវិទ្យាដ៏ល្បីល្បាញមួយដែលមានឈ្មោះថា GSMArena បានធ្វើការស្រង់ស្ថិតិនៃការចូលចិត្ត និងមិនចូលចិត្ត Windows 10 ដោយអោយប្រិយមិត្តរបស់ខ្លួនធ្វើការបោះឆ្នោត។ ក្រោយពីការដាក់ឲ្យបោះឆ្នោតរួចមក GSMArena ក៏បានបង្ហាញពីស្ថិតិដែលបានមកពីការបោះឆ្នោតនោះ។
ក្នុងស្ថិតិបានបង្ហាញឲ្យឃើញថា Windows 10 សំរាប់ ទូរស័ព្ទគឺមានអ្នកចូលចិត្តរហូតដល់ទៅ 15946 នាក់ និងមិនចូលចិត្តមានចំនួនត្រឹមតែ 3301 នាក់។ រីឯ Windows 10 សំរាប់កុំព្យូទ័រ មានអ្នកចូលចិត្ត 17002 នាក់ រួមជាមួយនឹងអ្នកមិនចូលចិត្តត្រឹមតែ 1258 នាក់ តែប៉ុណ្ណោះ។ ដែលនេះសរបញ្ជាក់ឲ្យឃើញថា Windows 10 ដែលជាប្រព័ន្ធប្រតិបត្តិការកូនពៅរបស់ Microsoft មួយនេះ ហាក់មានការចាប់អារម្មណ៍គួរសម។
គួរបញ្ជាក់ឲ្យដឹងដែរថា Windows 10 គឺជាប្រព័ន្ធប្រតិបត្តិការដែលអាចដំនើរការបានទាំង Smart Phone និង កុំព្យូរទ័រ ហើយសំរាប់ Smart Phone ដែលកំពុងតែដំនើរការដោយ Windows Phone 8.1 សុទ្ធសឹងតែអាចធ្វើការដំឡើងទៅកាន់ Windows 10 នេះទាំងអស់ ក្នុងពេលឆាប់ៗខាងមុខ៕
ប្រភព ៖ GSMArena
អីយ៉ាមានអ្នកចូលចិត្ត Windows 10 ច្រើនណាស់តើ !
Reviewed by Unknown
on
7:00 AM
Rating:
