កីឡាករ Hazard យល់ព្រមចុះកិច្ចសន្យាថ្មីជាមួយ Chelsea
New Delhi : កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះតារាបាល់ទាត់សញ្ជាតិបែលហ្សីកកីឡាករ Eden Hazard បានសំរេចចិត្តចុះកុងត្រាថ្មីរយៈពេល៥ឆ្នាំកន្លះ ជាមួយក្លិបដែលកំពុងនាំមុខនៅកំពូលតារាង English Premier League គឺក្លិបតោខៀវ Chelsea ។ សូមបញ្ជាក់ថាសំរាប់កិច្ចសន្យាថ្មីនេះកីឡាករ Hazard និងទទួលបានកំរៃ ២០០០០០ផោនក្នុងមួយសប្តាហ៍ ។
ក្រោយចុះកុងត្រាថ្មីកីឡាករ Hazard បាននិយាយថា '' ខ្ញុំសប្បាយចិត្តក្នុងការចុះកុងត្រាថ្មីជាមួយ Chelsea ។ តាំងពីខ្ញុំមកទីនេះតាំងពីឆ្នាំ២០១២ ខ្ញុំតែងតែមានអារម្មណ៍ល្អហើយក្លិបបានយកចិត្តទុកដាក់ចំពោះខ្ញុំ '' ។
គួរបញ្ជាក់ផងដែរថាកីឡាករ Hazard បានផ្ទេរពីក្លិប Lile មកចូលរួមជាមួយ Chelsea កាលពីឆ្នាំ ២០១២ ក្នុងតម្លៃខ្លួន ៣២លានផោន ។ គិតតាំងពីផ្ទេរមករូបគេបានបង្ហាញខ្លួនបាន១៤៧ ប្រកួតអោយ Chelsea ហើយស៊ុតបញ្ចូលទីបានចំនួន៤៣គ្រាប់ផងដែរ ។ ហើយសំរាប់រដូវកាលនេះរូបគេបានស៊ុតបញ្ចូលទីបាន១៣គ្រាប់ហើយក្នុងការបង្ហាញខ្លួន៣៦ប្រកួត ។
ប្រភព ៖ Zeenews
អត្ថបទ ៖ Mr Ball

Reviewed by Unknown
on
6:00 AM
Rating: