ស្រ្ដីមានជំងឺបេះដូងច្រើនកើតបានកូនស្រី
ទំនាក់ទំនងដែលមិនមានអ្នកនឹកស្មានដល់ ត្រូវបានក្រុមអ្នកស្រាវជ្រាវជនជាតិអ៊ីរ៉ង់រកឃើញ ពោលគឺទំនាក់ទំនងរវាងជំងឺបេះដូង និងការបង្កកំណើតកូន។ ក្រុមអ្នកស្រាវជ្រាវទាំងនេះ បានរកឃើញថា ស្រ្ដីដែលមានជំងឺបេះដូង គឺភាគច្រើន បានកើតបានកូនស្រី។
ក្រុមអ្នកស្រាវជ្រាវបានសិក្សាលើស្រ្ដីមានផ្ទៃពោះចំនួន ២០០នាក់ ដែលមានអាយុជាមធ្យម ២៩ឆ្នាំ ដែលក្នុងនោះ ពួកគេសុទ្ធតែជាអ្នកធ្លាប់ទទួលរងជំងឺបេះដូង។
លទ្ធផល គេបានកត់សម្គាល់ឃើញថា កូនដែលកើតពីមាតាទាំង២០០នាក់នោះ គឺមានដល់ទៅ ៧៥ភាគរយ ជាកូនស្រី។
លោកវេជ្ជបណ្ឌិត Kathryn Taubert នាយកផ្នែកការិយាល័យវិទ្យាសាស្រ្ដនៃសហព័ន្ធបេះដូងពិភពលោក បានបញ្ជាក់ថា ក្រូម៉ូសូមនៅក្នុងមេជីវិតឈ្មោលរបស់បុរស គឺជាអ្នកកំណត់ភេទរបស់ទារក។ ប៉ុន្ដែការសិក្សានេះ បានរកឃើញពីទំនាក់ទំនងរវាងសុខភាពមាតា និងភេទរបស់ទារក៕
អត្ថបទ៖ Mr. Rina

Reviewed by Unknown
on
8:40 AM
Rating: