Torres រកបាន២គ្រាប់ជួយអោយ At Madrid ឡើងទៅវគ្គបន្ត
កាលពីយប់មិញក្នុងការប្រកួតជើងទី២ក្នុងវគ្គ១៦ក្រុមនៃពានរង្វាន់ Copa Del Rey កីឡាករ Fernando Torres បានស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯងជួយអោយក្លិប At Madrid ទម្លាក់ក្លិបជើងខ្លាំង Real Madrid ពីពានរង្វាន់មួយនេះ ។ ដោយបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា២ទល់នឹង២យប់មិញគ្រប់គ្រាន់សំរាប់ At Madrid ឡើងទៅេវគ្គ៨ក្រុមជាបន្ត ដោយកាលពីជើងទី១ At Madrid បានយកឈ្នះ ២ទល់នឹង០ ។
ដោយការប្រកួតនៅតង់ទី១យប់មិញកីឡាករ Fernando Torres បានរកគ្រាប់ដំបូងអោយ At Madrid តាំងពីនាទី១មកម្ល៉េះ ហើយនេះក៏ជាគ្រាប់ដំបូងរបស់គេផងដែរក្នុងការត្រលប់មកទ្រនំចាស់ ដោយឡែកនៅនាទី២០ កីឡាករ Sergio Ramos បានតែតបញ្ចូលទីតាមស្មើអោយ Real Madrid ។
ចូលដល់តង់ទី២ បើកឆាកត្រឹមតែមួយនាទីប៉ុនោះគឺនៅនាទី៤៦ កីឡាករ Fernando Torres បានបន្ថែមការនាំមុខអោយ At Madrid សារជាថ្មី ខណៈចូលដល់នាទី៥៦ ម្ចាស់ពាន FIFA Ballon d'Or កីឡាករ Cristiano Ronaldo បានតែតបញ្ចូលទីតាមស្មើមកវិញអោយ Real Madrid ។
លទ្ធផលនេះជួយអោយ At Madrid ឡើងទៅវគ្គ៨ក្រុមចុងក្រោយជួបជាមួយក្លិប FC Barcelona ដែលទើបយកឈ្នះដោយលទ្ធផល ៤ទល់នឹង០លើក្លិប Elche ។

អត្ថបទ ៖ Mr Ball
Torres រកបាន២គ្រាប់ជួយអោយ At Madrid ឡើងទៅវគ្គបន្ត
Reviewed by Unknown
on
11:37 AM
Rating: