វីធីសាស្រ្តតាមបែបធម្មជាតិក្នុងការបង្កើនចំណង់ផ្លូវភេទ
ជីវិតផ្លូវភេទក៏ជាកត្តាមួយដ៏សំខាន់នៃសុភមង្គលគ្រួសារសំរាប់គូរស្វាមីភរិយាផងដែរ នៅពេលដែលជីវិតផ្លូវភេទអ្នកកំពុងតែមានបញ្ហា វាអាចធ្វើឲ្យសុភមង្គលរបស់អ្នកអាចថមថយទៅតាមនោះផងដែរ។ ចំណង់ផ្លូវភេទធ្លាក់ចុះក៏ជាមូលហេតុមួយដ៏សំខាន់ផងដែរក្នុងការធ្វើឲ្យជីវិតផ្លូវភេទរបស់អ្នកជួបនូវបញ្ហា។
តែសូមកុំបារម្ភយើងមានមធ្យោបាយតាមបែបធម្មជាតិមួយចំនួនដែលអាចជួយអ្នកក្នុងការបង្កើនចំណង់ផ្លូវភេទឡើងវិញ ៖
1. ហាមប្រាមមិនឲ្យរួមភេទ
វាមិនខុសអីពីការហាមកូនក្មេងមិនឲ្យធ្វើអ្វីនោះទេ នៅពេលដែលអ្នកកាន់តែហាមក្មេងនោះកាន់តែចង់ធ្វើខ្លាំងឡើង។ ដូចគ្នានេះដែលចូលដាក់កំហិតទៅកាន់ដៃគូររបស់អ្នកកុំឲ្យរួមភេទជាមួយអ្នក ដើម្បីធ្វើឲ្យដៃគូររបស់អ្នកមានសំពាធនៃចំណង់ផ្លូវភេទក្នុងខ្លួនរបស់ពួកគេកាន់តែខ្លាំង។ តែត្រូវចាំថាការហាមប្រាមគួរតែមានកំរិតមិនត្រូវធ្វើវាឲ្យជ្រុលពេលនោះទេ បើមិនដូច្នោះទេ វានឹងអាចធ្វើឲ្យអ្នកមានទំនាស់ជាមួយនឹងដៃគូររបស់អ្នកជាក់ជាមិនខាន។
ការហាត់ប្រាណពិតជាមានប្រយោជន៍ណាស់សំរាប់សុខភាព ហើយវាក៏ផ្តល់នូវសុខភាពផ្លូវភេទដ៏ល្អផងដែរ ព្រោះនៅពេលដែលអ្នកហាត់ប្រាណធ្វើឲ្យមានការច្របាច់ឈាម និងបង្កើនលំហូរឈាមទៅសព្វរាងកាយដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែល្អ។ ដូចនេះសូមចំណាយពេលត្រឹមតែ ១៥ ទៅ ២០ នាទី យ៉ាងតិចដើម្បីធ្វើលំហាត់ប្រាណរាល់ថ្ងៃ។
3. បិទភ្នែក
ការបិទភ្នែកបន្ថែមអោយមានភាពអាថ៌កំបាំងទៅលើសកម្មភាពក្នុងបន្ទប់ដេក និង ជួយអោយអ្នកអាចប្រើត្រចៀកដើម្បីផ្ចង់អារម្មណ៍ និងស្តាប់រាល់សកម្មភាព ក៏ដូចជាអារម្មណ៍ដែលដៃគូរកំពុងតែធ្វើ និងមានមកលើអ្នកផងដែរ។
4. ញ៉ាំសូកូឡា
ការញុំាសូកូឡាដែលមានគុណភាពខ្ពស់ និង សម្បូរជាតិ Cocoa Solid (៦០ទៅ៧០%) អាចធ្វើឲ្យចំណង់ផ្លូវភេទកើនឡើងបាន ដោយសារនៅក្នុងសូកូឡាទាំងនោះមានផ្ទុកទៅដោយសារធាតុ Phenethylamine ដែលដូចគ្នាទៅនឹងសារធាតុគីមីដែលខួរក្បាលផលិតចេញមកនៅពេលធ្លាក់ក្នុងអន្លង់ស្នេហ៍។
5. ញ៉ាំគ្រាប់ធុញ្ញជាតិ
គ្រាប់ល្ពៅ គ្រាប់សណ្តែក និងគ្រាប់ផ្លែអាលម៉ុង សុទ្ធតែសម្បូរទៅដោយសារធាតុ Arginine និងអាស៊ីតអាមីណេខ្ពស់ សម្រាប់ជំនួយដល់ការបង្កើនលំហូរឈាមទៅក្នុងប្រដាប់ភេទ។ អ្នកឯកទេសជាច្រើននាក់បានអោយរហ័សនាមអាហារនេះថា ជាថ្នាំសម្រើបធម្មជាតិ ហើយវាគួរតែបង្កើនដល់ចំណង់ផ្លូវភេទរបស់អ្នកបាន។
6. ញ៉ាំអាហារដ៏រ៉ូម៉ែនទិចមួយ
ស្តាប់មើលទៅដូចជាយ៉ាប់ណាស់ ប៉ុន្តែចូរចំនាយពេលវេលាដើម្បីញ៉ាំអាហារពេលយប់ដ៏រ៉ូម៉ែនទិចមួយក្រោមពន្លឺភ្លើងទៀន រួមជាមួយនឹងការក្រេបរស់ជាតិស្រាក្រហមមួយដប់ជាមួយគ្នាទៅ។ ការដែលអ្នកអាចចំនាយពេលវេលាធម្មតាៗនៅជាមួយគ្នាដូច្នេះនឹងពង្រឹងដល់ចំណង់មិត្តភាពរបស់អ្នកទាំងពីរទៀតផង នេះជាវិធីសាស្រ្តធម្មជាតិក្នុងការកាន់ដៃគ្នាក៏ជួយបង្កើនអារម្មណ៍ផ្លូវភេទ។
7. ត្រូវសប្បាយចិត្ត
ការបាក់ទឹកចិត្តគឺជាដើមហេតុ ៣ក្នុងចំនោម ១០ដែលធ្វើអោយចំណង់ផ្លូវភេទថយចុះ ដូច្នេះការបន្ថយរោគសញ្ញាអាចផ្តល់ប្រយោជន៍វិជ្ជមានបានយ៉ាងល្អចំពោះអ្នក។ លើសពីនេះទៅទៀត ស្ត្រេសក៏បណ្តាលអោយមានបញ្ហាដល់ចំណង់ផ្លូវភេទដែរ ព្រោះវាធ្វើអោយអារម្មណ៍អ្នកចេញឆ្ងាយពីអ្វីដែលអ្នកចង់ឲ្យមនុស្សគ្រប់រូបចង់ធ្វើ។ ប៉ុន្តែការប្រើសកម្មភាពធម្មតាៗដូចជាការងូតទឹកក៏អាចជួយបន្ធូរបន្ថយអារម្មណ៍អ្នកបានដែរ។
8. ឈប់ជក់បារី
ស្របពេលដែលមានបញ្ហាជាច្រើនផ្សេងៗទៀតមកជាមួយ ការជក់បារីក៏ជួយកាត់បន្ថយលំហូរឈាមទៅសព្វរាងកាយបានដែរ។ និយាយអោយស្រួលស្តាប់ទៅ គឺវាបណ្តាលអោយសរសៃឈាមរួមតូច ជាពិសេសសរសៃឈាមក្នុងតំបន់ប្រដាប់ភេទ។ អ្វីដែលជាបញ្ហាធំរបស់ការជក់បារី គឺធ្វើអោយមានក្លិនមាត់មិនល្អ និងឆាប់អស់កម្លាំង៕
វីធីសាស្រ្តតាមបែបធម្មជាតិក្នុងការបង្កើនចំណង់ផ្លូវភេទ
Reviewed by Unknown
on
6:00 AM
Rating:
