វីដេអូ ដ៏ចំណាស់មួយដែលបង្ហាញពីអតីតភាព រមណីដ្ឋាន ឧទ្យាជាតិមុន្នីវង្សភ្នំបូកគោ ក្នុងទស្សវត្តទី ៦០
ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ដែលត្រូវបានគេស្គាល់ភាគច្រើនថា ឧទ្យានជាតិបូកគោ ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត។ ភ្នំបូកគោមានកម្ពស់ 1075ម៉ែត្រធៀបទៅនឹងនីវ៉ូទឹកសមុទ្រ និងមានចម្ងាយប្រមាណ11គីឡូម៉ែត្រពីក្រុងកំពត ទៅកាន់ជើងភ្នំ និងចម្ងាយ32គីឡូម៉ែត្រពីជើងភ្នំដល់កំពូលភ្នំ។ ភ្នំបូកគោត្រូវបានរកឃើញនៅឆ្នាំ1917 ដោយជនជាតិបារាំងឈ្មោះ រូលួស និងត្រូវបានអភិវឌ្ឍឲ្យទៅជារមណីយដ្ឋានក្នុងឆ្នាំ1921។ កាលពីមុន ភ្នំបូកគោ ធ្លាប់ជាទីកន្លែងសម្រាកដ៏ល្បីល្បាញដែលធ្វើឡើងសម្រាប់តែអភិជនបារាំង និងរាជវង្សានុវង្សប៉ុណ្ណោះ។
ខាងក្រោមនេះជាវីដែអូដែលបង្ហាញពីភាពចំណាស់ពីអតីតភាព រមណីដ្ឋាន ឩទ្យាជាតិមុន្នីវង្សភ្នំបូកគោ
បើតាមប្រិយមិត្តម្នាក់របស់ CAMBOMAG បានប្រាប់ឲ្យដឹងថាវីដេអូមួយនេះត្រូវបានដកស្រង់ចេញពីខ្សែរភាពយន្ត " កុលាបបូគោ"។
អត្ថបទ ៖ Mr. Rina Torn
កាលដំបូងឡើយ បូកគោជាទីកន្លែងសំរាប់សំរាកលំហែកាយរបស់ពួកអាណានិគមបារាំងក្នុងការផ្លាស់ប្តូរធាតុអាកាសនៃតំបន់វាលរាបទីតំបន់កំពូលភ្នំនាឆ្នេរសមុទ្រ។ ធាតុអាកាសនៅទីនោះមានភាពត្រជាក់បង្គួរ រុក្ខជាតិទាំងទ្បាយមានភាពរីកស្រស់គ្រប់ពេលវេលា ព្រមទាំងមានទេសភាពធម្មជាតិដ៏ល្អៗ ដូចជាមានផ្ទាំងថ្មដាធំៗជាច្រើនឥតគណនានៅរាយប៉ាយក្រោមដើមរុក្ខជាតិ ខ្លះនៅកណ្តាលវាល ខ្លះទៀតមើលទៅមានរាងដូចជារូបសត្វផ្សេងៗ ឬ ជារាងសំពៅ ... ។ ពីកំពូលភ្នំបូកគោ គេអាចមើលឃើញនូវទិដ្ឋទាពខ្លះៗនៃក្រុងកំពត ក្រុងកែប ក្រុងព្រះសីហនុ ព្រមទាំងផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ធំល្ហល្ហេវជាប់ជើងមេឃ។បើនិយាយពីភ្ញៀវទេសចរណ៍និយមទៅលេងពេលរដូវបុណ្យទានច្រើនបំផុត។
ខាងក្រោមនេះជាវីដែអូដែលបង្ហាញពីភាពចំណាស់ពីអតីតភាព រមណីដ្ឋាន ឩទ្យាជាតិមុន្នីវង្សភ្នំបូកគោ
បើតាមប្រិយមិត្តម្នាក់របស់ CAMBOMAG បានប្រាប់ឲ្យដឹងថាវីដេអូមួយនេះត្រូវបានដកស្រង់ចេញពីខ្សែរភាពយន្ត " កុលាបបូគោ"។
អត្ថបទ ៖ Mr. Rina Torn
វីដេអូ ដ៏ចំណាស់មួយដែលបង្ហាញពីអតីតភាព រមណីដ្ឋាន ឧទ្យាជាតិមុន្នីវង្សភ្នំបូកគោ ក្នុងទស្សវត្តទី ៦០
Reviewed by Unknown
on
11:13 AM
Rating: