Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

ម្ចាស់​បទ​ "អូនអ៊ូក" សីហា ឈាន​ជើង​ចូលក្នុង​ផលិត​កម្ម​ M ហើយ

ផលិត​កម្ម M បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ភ្ញាក់​ផ្អើល​ម្តង​រូច​មក​ហើយ​បន្ទាប់​ពី​បង្ហាញ​នូវ​វត្ត​មាន​របស់​តារា​ចំរៀង​សំលេង​ស្រទន់ ណាំ​ ប៊ុណ្ណារ័ត្ន តាម​រយះ​ Trailer ចំរៀង​នៅ​ក្នុង​ Album ថ្មី​របស់​ខ្លួន ហើយ​​ M ក៏​បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​​កាន់​តែភ្ញាក់​ផ្អើល​​ម្តង​ទៀត​ជាមួយ​នឹង​ការ​បង្ហាញ​នូវ​វត្ត​មាន​របស់​តារា​ចំរៀង​ថ្មី​របស់​ខ្លួន ដែល​យុវវ័យ​ជា​ច្រើន​ស្គាល់​តាម​រយះ​បទ​ " អូនអ៊ូក" នោះ​គឺ សីហា។


កាល​ពី​ពេល​ថ្មី​នេះ ផលិតកម្ម​ M បាន​បង្ហោះ​នូវ​បទ​ចំរៀង​មួយ​បទ​ដែល​មាន​ចំនង​ជើង​ថា "សង្សារ​បងទេអាវ៉ា" ដែល​ច្រៀង​ដោយ ណាំ​ ប៊ុណ្ណារ័ត្ន និង សីហា នៅ​ក្នុង​ Facebook Page ផ្លូវ​ការ​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា M Production ។ គ្រាន់​តែបង្ហោះ​ភ្លាម​ ហាក់​មាន​ការគាំ​ទ្រ​យ៉ាង​ខ្លាំងពី​ប្រិយមិត្ត ដោយ​មាន​ការ​ Comment , Like និង Shared ជា​ច្រើន​ ដោយ​មួយ​ចំនួន​ហាក់​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​វត្ត​មាន​របស់​ សីហា នៅ​ក្នុង​ផលិតកម្ម​ M ឯ​មួយ​ចំនួន​ទៀត​ហាក់​ពេញ​ចិត្ត​ជាមួយ​និង​បទ​ចំរៀង​នេះ​យ៉ាង​ខ្លាំង។

សំរាប់​សីហា​ M ក៏​បាន​​​បង្ហោះ​នូវ​​​បទ​ចំរៀង​ ២ បទ​ផ្សេង​​ទៀត​ដែល​មាន​ដូច​ជា អូន​អ៊ូក និង បទ សុំឈឺ១ថ្ងៃបានហើយ​ ដែល​បទ​ទាំង​ពីរ​សុទ្ធ​សឹង​តែ​ជាបទ​ពិរោះ​ និង​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​គាំ​ទ្រ។ ចាំ​មើលទាំងអស់​គ្នាថា​ តើ​វត្ត​មាន​របស់​ លោក​ ណាំ​ ប៊ុណ្ណារ័ត្ន និង លោក សីហា អាច​ធ្វើ​ឲ្យ​សន្ទុះ​ប្រជា​ប្រិយភាព​របស់ M ឡើយ​ដល់​កំរិត​ណា​ថែម​ទៀត៕

ទស្សនា​វីដេអូ​ចំរៀង



អត្ថបទ ៖ Dee
ម្ចាស់​បទ​ "អូនអ៊ូក" សីហា ឈាន​ជើង​ចូលក្នុង​ផលិត​កម្ម​ M ហើយ Reviewed by Unknown on 9:29 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.