Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

៨​ ដំណាក់​កាល​​ត្រៀម​​ខ្លូន​​ឲ្យ​​ស្រេច​​មុន​​ពេល​​ចាប់​​ផ្តើម​​​សមរភូមិ​លើ​គ្រែ

 ដើម្បី​ឲ្យអ្នក​និង​គូសេ្នហ៍​អាច​សម្រេច​ល្បែង​លើ​គ្រែ​ប្រកប​ដោយ​ភាព​រលូន​និង​ពោរពេញ​ដោយ​សេចក្តីសុខ មុននឹង​ចាប់​ផ្តើម​ដំណើរការ​លើ​គ្រែ គួរ​តែ​ត្រៀម​ខ្លួន​និង​ចាត់​ការ​ខ្លួន​ឯង​ឲ្យ​ស្រេច​បាច់​ រួមទាំង​ដៃគូ​ផង បើមិន​ដូច្នេះទេ នាវា​ស្នេហ៍​អាចនឹង​លិចកណ្តាល​សាគរ​និង​ធ្វើ​ឲ្យ​ក្លាយ​ជា​ល្បែង​លើ​គ្រែ​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់​តែម្តង​ក៏អាច​ថាបានដែរ។


1-ចៀសវាង​ការធ្វើការច្រើន
            មុន​និង​ក្រោយ​ការ​រួមភេទ​មិនគួរ​ធ្វើការ​ច្រើន​ឡើយ ពីព្រោះ​ការរួមដំណេក​ជាការ​បន្ធូរ​អារម្មណ៍​ហើយរាងកាយ​ត្រូវ​ស្ថិត​ក្នុង​ចន្លោះ​ពេលធូរស្បើយ​អារម្មណ៍​ផងដែរ នោះទើប​ដំណើរ​ការ​សិច​ប្រកប​ដោយ​ភាពរលូន និង​ពេញ​ដោយ​សេចក្តីសុខ​ស្រួល។

2-បញ្ចៀស​អារម្មណ៍​អាក្រក់
            ចៀស​វាងការ​រួមដំណេក​នៅពេល​មានអារម្មណ៍​មិនល្អ ដូចជា ពេល​ខឹង មួម៉ៅ ខ្លាច ឬ​សូម្បី​តែកើត​ទុក្ខ​រឿង​អ្វីមួយ​ក៏មិន​គួររួម​ដំណេក​ដែរ។ ព្រោះថា​ការរួមភេទ វាជាការ​ផ្ទេរ​ថាមពល​ម្យ៉ាង​ហើយ​អាច​ធ្វើ​ឲ្យអាអូនតូចទន់-ក (អត់ឡើង​រឹង) បានផងដែរ។

3-ចាត់ការធុរៈសួនតួឲ្យ​ស្រេច
មុន​នឹង​រួមភេទ​ប្រមាណ​ជា​២០នាទី គួរតែបត់​ដៃបត់ជើង​ឲ្យរួចរាល់ ព្រោះ​បើមិនដូច្នេះ​ទេ វា​អាច​ទៅរំខាន​អារម្មណ៍​យើង​កណ្តាល​ទី ហើយក៏សូម​ព្រមាន​អស់លោក​បុរសៗផង​ដែរថា ការទប់​នោម​ក្នុង​ខណៈរួមភេទ អាចធ្វើ​ឲ្យ​ទឹកអសុចិហូរ​ត្រឡប់​ចូលទៅកាន់​ប្លោកនោម​វិញ ហើយ​ពេល​នោះ​វា​នឹង​ធ្វើ​ឲ្យមាន​អារម្មណ៍​ហួល​ផ្សា​ក្រោយ​ការចេញ​ទឹក​កាម។

4-ចៀសវាង​រួមដំណេក​ក្រោយ​អាហាររួច
ព្រោះថា​ការរួម​ភេទ​ត្រូវ​ប្រើ​ថាមពល​ច្រើន​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​អាហាររបស់​អ្នក​ច្របូក​ច្របល់​ហើយថែម​ទាំង​ធ្វើ​ឲ្យ​បន្ថយ​ប្រសិទ្ធភាព​ដំណើរការ​របស់​ផាល (Spleen) ទៀត​ផង។ ដូច្នេះ​ស៊ូអត់​ទ្រាំ​បន្តិច រង់ចាំ​ឲ្យអាហារ​រលាយ​ប្រមាណ​២-៣​ម៉ោង​សិន។

5-ផ្តល់សញ្ញាជាមុន
ដើម្បី​ឲ្យអ្នក​ព្រមទាំង​ដៃគូ​របស់អ្នក​អំណោយ​ផល​និង​​អាចឈាន​ទៅ​ដល់​ចំណុចកំពូល​បាន
ងាយ គួរបន្លឺតិចៗឲ្យដឹងជាមុន ដើម្បី​បង្កើត​ភាពរំភើប​ញាប់ញ័រ ថែមទាំង​ធ្វើ​ឲ្យអ្នក​និង​ដៃគូ​បាន​ត្រៀម​ខ្លួន​ស្រេច​បាច់ទាំង​រាង​កាយ​និង​អារម្មណ៍។

6-ស្វែងយល់​ការបបោសអង្អែល
មិនត្រូវ​មើល​រំលង​ការ​បបោស​អង្អែល​ឡើយ។ ពេល​ខ្លះ​ភាគី​ខាងស្រី​គួរ​តែធ្វើ​ជាអ្នក​ចាប់​ផ្តើម​បបោស​អង្អែលមុន ដើម្បី​ឲ្យ​ប្រុសស្នេហ៍​ទទួល​អារម្មណ៍​ប្លែក​និង​រំភើប​ស្រើប​ស្រាល ជា​ហេតុ​បង្ក​ឲ្យ​​ល្បែង​លើគ្រែ​កាន់តែ​ទទួលបាន​នូវ​សេចក្តី​សុខ​ស្រួលខ្លាំង​ឡើង។

7-បង្កើត​បរិយាកាស​ក្តៅសាច់​ដោយខ្នើយ
ប្រសិន​បើមាន​ខ្នើយ​លើ​គ្រែ​ច្រើន កុំភ្លេច​យក​មក​ប្រើជា​ប្រយោជន៍​ដូចជា យកមក​កល់​ត្រគាក ឬធ្វើ​តាម​គំនិត​ស្រមើ​ស្រមៃ​របស់​អ្នក​ទាំងពីរ​ក៏បានដែរ។

8-ហាមងូត​ទឹក​ភ្លាម​ក្រោយ​បញ្ចប់​កាមកិច្ច
មិនត្រូវ​ក្រោក​ទៅ​ងូត​ទឹក​ភ្លាម​ក្រោយ​បញ្ចប់​កាម​កិច្ច​ឡើយ ត្រូវ​រង់ចាំ​ឲ្យរាងកាយ​បាន​រំសាយ​កម្តៅ​សិន​សឹម​ទៅងូត​ទឹក​ជម្រះកាយ៕​

អត្ថបទ ៖ Mr. Rina


៨​ ដំណាក់​កាល​​ត្រៀម​​ខ្លូន​​ឲ្យ​​ស្រេច​​មុន​​ពេល​​ចាប់​​ផ្តើម​​​សមរភូមិ​លើ​គ្រែ Reviewed by Unknown on 7:00 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.