Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

សញ្ញា​​៥​​យ៉ាង​​បញ្ជាក់​​ពី​រោគ​​អាក្រក់​​ដែល​បុរ​ស​មិន​​គួរ​មើល​​រំលង​

 ស្រី្ត​ឈឺ​បន្តិចបន្តួច​តែង​ព្រួយ​បារម្ភ ហើយ​ទៅរក​គ្រូពេទ្យ ប៉ុន្តែ​សម្រាប់​បុរស​វិញ​មិន​ដូច្នេះ​ទេ​គឺព្រងើយ​កន្តើយ​ខ្លាំងណាស់។ គេតែងតែ​គិតថា អាការទាំងនេះ​បន្តិចបន្តួច​ហើយ​បើ​ទៅរក​គ្រូ​ពេទ្យ​វា​ហាក់ពុំសូវ​សមរម្យ និង​បញ្ជាក់​ពីភាពទន់ជ្រាយ។ ទោះបី​យ៉ាងណា នៅពេល​អាការរោគ​កើត​ឡើង​​ញឹក​ញាប់​និង​ធ្ងន់​ឡើងៗ អ្នកខ្លះ​អាចហួស​ពេល​នឹងព្យាបាល​រហូតដល់​ស្លាប់​ខ្លួន​ទៀតផង។



   នេះ​ជារោគ​សញ្ញា ៥យ៉ាង​ដែលបុរស​ៗគួរ​ប្រយ័ត្ន​ប្រយែង និង​ត្រូវ​ប្រញាប់​ទៅ​ត្រួត​ពិនិត្យ​រោគ​បន្ទាន់ ៖
១- ឈឺ​ដើម​ទ្រូង
            បុរស​មួយភាគធំ តែង​ព្រងើយ​កន្តើយ​ជាមួយអាការ​ឈឺដើម​ទ្រូង ព្រោះ​គិតថា​អាចកើត​មក​ពីការ​ប្រកប​ការងារ​ធ្ងន់ ឬអាហារ​មិនរលាយ​ជាដើម។ ប៉ុន្តែ​តាមពិត​អាការឈឺ​ដើម​ទ្រូង​អាចកើត​ចេញ​ពី​មូលហេតុ​ដំបូង​នៃរោគ​បេះដូង​ធ្ងន់ធ្ងរ ម៉្លោះហើយ​បើសិន​មាន​អារម្មណ៍​ឈឺចាប់​បរិវេណ​ដើម​ទ្រូង ដក​ដង្ហើម​ខ្លីៗ ហត់​ដង្ហក់​ គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់។

 ២- ក្បាលពោះ​ធំលយ​ចេញ
            ជាសញ្ញា​ដាស់តឿនថា កម្រិត​អ័រម៉ូន​«ចេស្តូ​ស្តឺរ៉ូន» ក្នុង​រាងកាយ​កំពុង​ថយ​ចុះទាប ដែល​បង្ក​ឲ្យកើត​មាន​ភាព​ប្រថុយ​ប្រថាន​ចំពោះ​រោគទឹក​នោម​ផ្អែម និង​រោគ​បេះដូងផង។

​៣- ប្រដាប់ភេទ​មិនឡើង
            នេះអាច​ជាសញ្ញា​បញ្ជាក់ថា អ្នកកំពុង​ប្រឈម​នឹងការ​កើត​រោគ​បេះដូង និង​រោគ​សរសៃ​ឈាមបេះដូង។

អាការទាំងនេះ​ កើតឡើង​ដោយសារ​សរសៃ​ឈាម​ធំ​មិន​អាច​ជញ្ជូន​ឈាមទៅ​កាន់​ប្រដាប់​ភេទ​បុរស​បាន​ពេញ។ ចំពោះ​អាការនេះដែរ ក៏បញ្ជាក់​ឲ្យឃើញថា ចលនារត់​របស់ឈាម​ទៅ​ចិញ្ចឹម​បេះដូង​និង​ខួរក្បាល​អាចធ្វើ​ការងារ​មិនបាន​ល្អ​ដែរ។

៤- នោមញឹកញាប់​
ជាសញ្ញា​ដាស់​តឿនថា អ្នកអាច​កើត​រោគ​រលាក​​ក្រពេញ​ទឹកកាម។ ដូច្នេះ​បើ​ឃើញថា អ្នក​នោម​ញឹកញាប់​ព្រម​ទាំង​ទប់​មិនសូវ​ជាប់ ពិសេស​ពេល​កណ្តាល​យប់​ក្រោក​នោម​មិន​តិចជាង​៣​លើក​(ផឹកទឹកធម្មតា)​ គួរ​ប្រញាប់​ទៅជួប​គ្រូពេទ្យ​ឯកទេស​ជា​បន្ទាន់។

៥- ប្រើ​ថ្នាំ​ជាប់ជា​ប្រចាំ
បុរស​មួយ​ភាគ​ធំតែង​មិនមាន​អារម្មណ៍​ទទួល​ស្គាល់ថា ខ្លួនឯង​ញៀន​ឱសថ។ អ្នក​ខ្លះ​ផឹក​ថ្នាំ​បំបាត់​ការឈឺចាប់​ ថ្នាំផ្តាសាយ ថ្នាំកាត់​ស្លេស្មិ៍ ច្រើន​ថ្ងៃ​ជាប់ៗគ្នា។ ថ្នាំទាំង​នេះ​តែង​យក​មក​ប្រើ​នៅ​ពេល​កើត​មាន​អាការ ដោយ​ទៅ​ជួប​គ្រូពេទ្យ​ឬ​ទិញថ្នាំ​បំបាត់​អាការខ្លួន​ឯងជាប់​ជាប្រចាំ។ បើមាន​បញ្ហា​បែបនេះ​អ្នក​គួរ​ផ្អាក​កា​រប្រើ​ឱសថ៕ (ប្រជាប្រិយ១១-២០/០៣/២០១០)


អត្ថបទ ៖​ Mr. Rina


សញ្ញា​​៥​​យ៉ាង​​បញ្ជាក់​​ពី​រោគ​​អាក្រក់​​ដែល​បុរ​ស​មិន​​គួរ​មើល​​រំលង​ Reviewed by Unknown on 4:14 PM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.