Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

វិធី​ជួយ​កាត់​បន្ថយ​​កម្រិត​​ចំណង់​​របស់​​បុរស​

     ពិតណាស់​ប្រុសៗមាន​ចំណង់​ផ្លូវ​ភេទខ្ពស់​ជាងស្រីៗ ពោល​គឺបុរស​មិនគ្រាន់​តែរួម​ភេទ​ជាមួយ​ដៃ​គូ​ជាទី​ស្រឡាញ់​របស់​ខ្លួន​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​បន្ធូរអារម្មណ៍​សិច​ដោយ​វិធី​ជួយ​ខ្លួន​ឯង​ទៀតផង​ ជាពិសេស​ក្រុមបុរស​ដែល​មាន​កម្រិត​អ័រម៉ូន​ភេទ​ប្រុស​ខ្ពស់ គឺគ្រាន់​តែគិតដល់​រឿង​សិច​ភ្លាម​អាអូនតូច​ក៏​ចាប់ផ្តើម​ចង​កំហឹង​ចង់​ឡើង​សង្វៀន​ភ្លាមៗដែរ។


 ដូច្នេះ​មធ្យោបាយ​ដែលអាច​ជួយបុរស​ដែលមាន​ភ្លើង​តណ្ហា​ខ្ពស់​ឲ្យថយ​ចុះ​បាន​មាន​ ២វិធី​គឺការ​ទប់អារម្មណ៍ និង​វិធីមួយទៀត​គឺបណ្តោយ​ឲ្យវា​ទៅតាម​អារម្មណ៍ពុះ​កញ្រ្ជោល។ ចៀសវាង​យ៉ាងណា​កុំប្រើ​ថ្នាំ​រំងាប់​ប្រសាទ​ឬ​ថ្នាំដេក​លក់ ដើម្បី​ជួ​យរឿងនេះ​ឲ្យសោះ ពីព្រោះ​វាអាច​ប៉ះពាល់​ដល់សុខភាព​រាងកាយ​និង​ផ្លូវ​ចិត្ត​ក្នុង​រយៈពេល​វែង។ ចំណែក​ឯការ​បន្ធូរ​អារម្មណ៍​ផ្លូវភេទ​ដោយ​វិធី​ផ្សេងៗ ក៏ជា​ច្រក​ចេញ​តាម​​ធម្មជាតិ ប៉ុន្តែ​បើ​ញឹក​ញាប់​ពេក​ក៏អាច​កើត​អាការ​ល្ហិតល្ហៃ​កម្លាំង​កំហែង ធ្វើ​ឲ្យ​ប្រសិទ្ធ​ភាព​ការងារ​និងការសិក្សា​ចុះ​ខ្សោយ​បានដែរ។

            ដូច្នេះ​មិន​ត្រូវ​បណ្តែត​បណ្តោយ​ខ្លួនឯង​ឲ្យ​ងប់ងល់​រឿង​បែប​នេះ​ពេក​ទេ។ យក​ល្អ​ធ្វើយ៉ាង​ណា​កុំ​ឲ្យ​ខ្លួនឯងទំនេរ គួរតែ​រកការងារ​ធ្វើ​ឲ្យ​ចេញ​ញើស ឬ​ហាត់​ប្រាណ​ លេង​កីឡា ជាដើម ព្រោះ​វា​មិនគ្រាន់​តែជួយ​បន្ថយ​ចំណង់​ផ្លូវភេទ​ប៉ុណ្ណោះទេ​ វាថែមទាំង​ធ្វើ​ឲ្យរាងកាយ​រឹងមាំ​ផង​ដែរ៕

អត្ថបទ ៖ Mr. Mini Nano

វិធី​ជួយ​កាត់​បន្ថយ​​កម្រិត​​ចំណង់​​របស់​​បុរស​ Reviewed by Unknown on 10:09 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.