Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

Ford Mustang ស៊េរី 2015 មើល​ហើយ​ចង់​តែ​មើល​ទៀត

Ford Mustang គឺ​ជា​ប្រភេទ​រថយន្ត​​ស្ព័រ​ដ៏ប្រណិត​របស់ Ford ហើយ​នៅ​ក្នុង​អត្ថបទ​នេះ​ខ្ញុំ​នឹង​លើក​យក​នូវ​ រថយន្ត​ Ford Mustang ស៊េរី​ឆ្នាំ 2015 ដែល​ជា​ស៊េរី​ចុង​ក្រោម​មក​បង្ហាញ​ជូន​ប្រិយមិត្ត។


Ford Mustang 2015 ត្រូវ​បាន​អភិវឌ្ឍ​ន៍​រូប​រាង​​ កំលាំង​ និង បច្ចេកវិទ្យា​កាន់​តែ​ទំនើប​ជាង​មុន​ទៅ​ទៀត​។  ចំពោះ​កំលាំង​ម៉ា​ស៊ីន​របស់​វា​ មាន​បី​ជំរើស​ សំរាប់​អតិថិជន​ជ្រើសរើស ៖

  • Shelby® GT350® ​ប្រើប្រាស់​ម៉ាស៊ីន​ប្រភេទ 5.2L flat-plane crank (8,000 redline) មាន​កំលាំង​ម៉ាស៊ីនទំហំ  500 សេះ 
  • 2.3L EcoBoost® ប្រើ​ប្រាស់ម៉ា​ស៊ីនប្រភេទ EcoBoost® engine - a 2.3L ដែល​មាន​កំលាំង​ម៉ាស៊ីន 310 សេះ ស៊ីស៊ាំង 11.2 L/100km  សំរាប់​ផ្លូវ​ក្នុង​ក្រុង និង 7.4 L/100km នៅ​លើ​​ផ្លូវ​ ហាយវេ។
  • GT 5.0L V8 ប្រើ​ប្រាស់ម៉ាស៊ីនប្រភេទ 5.0L V8 មាន​កំលាំង​ម៉ាស៊ីន 435 សេះ ស៊ីស៊ាំង 14.7 L/100km សំរាប់​ផ្លូវ​ទីក្រុង និង 9.4 L/100km  នៅលើ​ផ្លូវ ហាយវេ។
  • Balanced Power 3.7L V6 ប្រើប្រាស់​ម៉ាស៊ីន​ប្រភេទ 3.7L V6 ដែល​មាន​កំលាំង​ម៉ាស៊ីន 300 សេះ ស៊ីស៊ាំង​ 12.4 L/100km សំរាប់ផ្លូវ​ទីក្រុង និង 8.4 L/100km  នៅលើ​ផ្លូវ​ហាយវេ។
ក្រៅ​ពី​កំលាំង​ម៉ាស៊ីន ដ៏ខ្លាំង​ក្លា Ford Mustang 2015 ក៏​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ដ៏​ទំនើប​ជំនាន់​ចុង​ក្រោយ​ជា​ច្រើន ដែល​មាន​ដូចជា ៖ 
  • ប្រព័ន្ធ​បញ្ឆេស​ និង ពន្លត់ម៉ាស៊ីនរថយន្ត​ដ៏​ទំនើប ៖  អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺគ្រាន់​តែ​យក​ដៃ​ទៅ​ចុចលើ​ប៊ូតុង Engine ។
  • BLIS® (Blind Spot Information System) ជាប្រព័ន្ធសុវត្ថិភាព​ដ៏​ទំនើប​ដែល មុខ​ងារ​របស់​វា​គឺ ប្រកាស់​ដំណឹង​នៅ​ពេល​​យានយន្ត​ផ្សេង​បាន​ចូល​ដល់​ចំនុច Blind Spot ( ចំនុច​ដែល​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន) ដែល​ចាប់​ដោយ​រ៉ាដា​របស់​រថយ​ន្ត ដើម្បី​បញ្ចៀស​ការ​ប៉ះទង្គិច​ផ្សេងៗ។ 
  • Adaptive Cruise Control   ជាប្រព័ន្ធគ្រប់​គ្រង់ល្បឿន​និង​ហ្រ្វាំង ដែល​មាន​តួនាទី​បញ្ចៀស​ការ​ប៉ះទង្គិច​ទៅ​នឹង​យានយន្ត​ឬ ឧបសគ្គ​ដែល​មាន​ពី​មុខ​រថយន្ត។
  • Rain-Sensing Wipers ៖ ប្រព័ន្ធ​គ្រប់​គ្រង់​ផ្លិតទឹក​ដោយ​ស្វ័យ​ប្រវត្តិ ដោយ​វា​នឹង​ដំនើរ​ការ​ផ្លិតទឹករបស់​រថយន្ត​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​ដែល​មាន​ភ្លៀង​រឺ​ព្រិល។
  • អេក្រង់ Touch Screen សំរាប់​បញ្ជារ​ការ​ត​ភ្ជាប់​ពី​ទូរស័ព្ទ​មក​កាន់​រថយន្ត ផែន​ទី និង​សីតុណ្ហភាព ចាក់ MP3 ជា​ដើម។ 






​នេះ​គ្រាន់​តែ​សង្ខេប​ត្រួសៗ ប៉ុន្នោះ ព្រោះ Ford Mustang នៅ​មាន​លក្ខណះ​ពិសេស​ជាច្រើន​ទៀត​ផងដែរ​។ សំរាប់​រថយន្ត​នេះ​មានតម្លៃ ចន្លោះ​ពី $23,600 - $41,600 នៅលើ​ទី​ផ្សារ​សហរដ្ឋអាមេរិច៕

ប្រភព ៖ Ford
ប្រែសំរួល ៖ Dee
Ford Mustang ស៊េរី 2015 មើល​ហើយ​ចង់​តែ​មើល​ទៀត Reviewed by Unknown on 7:00 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.