Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

អ្នក​ធ្វើ​ការ​នៅ​ពេល​យប់​ពេក​ប្រឈម​ នឹង​ការ​​កើត​មាន​ជំងឺ​

មាន​មនុស្ស​ជា​ច្រើន​តែងតែធ្វើការ​ងារ​របស់​ខ្លួន​ដល់​យប់​ជ្រៅ​។ ការធ្វើ ​បែបនេះ​មិន​មែនជា​រឿង​ល្អ​​នោះទេ តាម​ការ​ស្រាវជ្រាវ ​ជំងឺមហារីក​អន្ត​រ​ជាតិ​ (IARC)​​​ ប្រកា​ស​​បញ្ចូល​ការ​ធ្វើ​ការ​ ​នៅ​ពេល​យ​ប់ ​នៅ​ក្នុង​ប​ញ្ផី​ឈ្មោះ​ការងារ​​ដែល​ប្រឈម​ នឹង​ការ​កើត​មាន​ជំងឺ។​



​អ្នក​​​ស្រាវ​ជ្រាវ​​ ដែល​សិក្សា​ពី​អនាម័យ​បរិស្ថាន​ អនាម័យ​ក្នុ​ង​កន្លែងធ្វើការ ​បាន​ធ្វើការ​ស​ង្កេ​ត​​និង​តាមដាន​ល​​ទ្ឋ​ផល​ស្រាវជ្រាវ ​លើ​ក្រុម​គំរូ​​ប្រហែល​ ១៤០០០​នា​ក់​ ក្នុង​រយៈពេល​១០​ឆ្នាំ​ ឃើ​ញ​​​ថា​ បុរស​ដែល​ធ្វើការ​ក្នុ​ង​កំឡុង​ ពេល​យូរ​នឹង​កើត​មហារីក​ ក្រពេញ​ពងស្វាស់​ ច្រើន​ជា​ង​​បុរស​ដែ​ល​ ធ្វើការ​តែ​នៅ​ពេល​ថ្ងៃ​ ។​

​ស្រប​​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ អ្នក​ស្រាវជ្រាវ​ បាន​ឲ្យ​ដឹង​ថា​ អ្នក​ដែល​គេ​ធ្វើការ​យប់​យ៉ាង​ហោច​ណាស់​ ៦​ខែ​គឺ​មានឱកាស​កាន់តែ​ច្រើន​ក្នុង​ការ​ កើត​មហារីក​សុដន់​។​​ការធ្វើការ​ពេលយប់អាច​​ប្រឈម​មុខ​ខ្ពស់​ ក្នុង​ការ​កើត​ជំងឺ​បេះដោយ​សារ​អត្រា​នៃ​ចង្វាក់បេះដូង​ និង​ការ​ធ្វើការ​​នៃ​ប្រ​ព័​ន្ឋ​សរសៃប្រសាទ​ផ្សេ​​ង​ៗ​ គឺ​ធ្វើការ​ធ្ងន់ធ្ង​នៅ​ពេ​ល​ ដែល​ត្រូវធ្វើ​ការ​យប់​ ។​ ​

ផល​អ​វិ​ជ្ផ​មាន​នៃ​ការ​ធ្វើ​ការ​​ពេល​យប់​ ធ្វើ​អោយ​កើត​មាន​ ទាំង​អាកា​រៈ​ រក​ក្អួត​ចង្អោរ​ និង​មាន​អាស៊ីត ​នៅ​ក្នុង​ក្រពះ​ច្រើន​ ដែល​អាច​​ធ្វើ​អោយ​ឈឺពោះ​ ហើមពោះ​ រាករូស​ ណាយ​អាហា​រ​ ដែល​នេះ​គឺជា​អាកា​រៈ​របស់​មនុស្ស ​ដែល​សំរាន្ត​​យប់​ជ្រៅ​ ស្រាប់​ផង​ ឬ​អ្នក​ដែល​ ធ្វើការ​នៅ​ពេល​យប់​៕


អត្ថបទ ៖ Mr. Rina


អ្នក​ធ្វើ​ការ​នៅ​ពេល​យប់​ពេក​ប្រឈម​ នឹង​ការ​​កើត​មាន​ជំងឺ​ Reviewed by Unknown on 6:30 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.