Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

ប្រទេស​ចិន​តុលា​​ការ​បាន​​​ទទួល​​​ស្គាល់​​​ថា​​ អ្នក​​​ស្រលាញ់​​​ភេទ​​​ដូ​ច​គ្នា​​មិន​មែន​​មាន​ជំងឺ​វិកល​ចរិក​​ទេ​

យុវជន​ជនជាតិ​ចិន​ម្នាក់​ ឈ្មោះ ​យ៉ាង តេង ដែល​ជា​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ត្រូវ​បាន​ក្រុម​គ្រូសារ​ជំរុញ ​ឲ្យ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​វិកល​ចរិក ឈ្មោះ​ Xinyu Piaoxiang ស្ថិត​ក្នុង​ខេត្ត ឆុងឈីង ​ដើម្បី​ធ្វើ​ឲ្យ​យុវជន​នេះ លែង​ឆ្គួត​ទៅ​ស្រលាញ់​មនុស្ស​ភេទ​ដូចគ្នា​តទៅ​ទៀត។ ក្នុង​កំឡុង​ពេល​ព្យាបាល​ យុវជន​រូប​នោះ ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីពេទ្យ​នោះ យក​ទៅ​ឆក់​ខ្សែភ្លើង​ ជាច្រើន​លើក​ច្រើន​សា។


បន្ទាប់​ពី​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ ​យុវជន​រង​គ្រោះ បាន​ដាក់​ពាក្យ​បណ្តឹង​ ទៅ​តុលាការ​ក្រុង​ប៉េកាំង ដោយ​ចោទ​ពី​ការ​ប្រើ​ទារុណកម្ម​អមនុស្សធម៌​ របស់​មន្ទីរ​ពេទ្យ។ តុលាការ​ក្រុង​ប៉េកាំង ​បាន​សម្រេច​ផ្តន្ទាទោស មន្ទីរ​ពេទ្យ ​ឲ្យ​សង​ជម្ងឺចិត្ត​ទៅ​ជន​រងគ្រោះ​ ចំនួន ៣៥០០​យាន់  ព្រម​ទាំង​តម្រូវ​ឲ្យ​មន្ទីរពេទ្យ​ ធ្វើ​ការ​សុំទោស​ជា​សាធារណៈ​ទៀត។

តាម​ការ​ពិត​ទៅ រដ្ឋាភិបាល​ចិន​ប៉េកាំង បាន​លប់​ ការ​ស្រលាញ់​ភេទ​ដូចគ្នា​ ចេញ​ពី​បញ្ជីរ​ជម្ងឺ​វិកលចរិក​ តាំង​ពី​ឆ្នាំ​២០០១​ម្លេះ។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាងណា សង្គម​ចិន​នៅ​តែ​មាន​ការ​រើសអើង​ជានិច្ច ​ជា​ពិសេស​​ ពី​សំណាក់​ក្រុម​គ្រួសារ ​ឪពុក​ម្តាយ ដែល​តែងតែ​បង្ខិតបង្ខំ​កូនៗ​ពួក​គេ ​ឲ្យ​ទៅ​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​វិកលចរិក។ រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ចិន នៅ​តែ​មិន​ទាន់​ទទួល​ស្គាល់ ឲ្យ​មាន​ការ​បើក​អង្គការ រឺ សមាគមន៍​​ការពារ​សិទ្ធិ​របស់​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ទេ៕

អត្ថបទ៖ Mr. Mini Nano

ប្រទេស​ចិន​តុលា​​ការ​បាន​​​ទទួល​​​ស្គាល់​​​ថា​​ អ្នក​​​ស្រលាញ់​​​ភេទ​​​ដូ​ច​គ្នា​​មិន​មែន​​មាន​ជំងឺ​វិកល​ចរិក​​ទេ​ Reviewed by Unknown on 7:00 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.