Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

ការពិភាក្សាគ្នាមុនពេលរៀបការជាកត្តាល្អសម្រាប់អនាគតគ្រួសារ!!!

ក្នុងការរៀបចំគូស្រករសម្រាប់ថ្ងៃអនាគតមនុស្សម្នាក់ៗត្រូវតែគិតគូឲ្យបានល្អិតល្អន់មុននិងឈានចូល​ដល់​​កា​ររៀបអាពាហ៍​ពិពាហ៍។ តែ​ការ​​ដែល​ចាំ​បាច់​​អ្នក​ទាំង​ពីរ​មិន​គួរ​ប្រថុយ​ប្រថាន​ក្នុងការរៀប​កា​រ​នោះ​​​ទេ​ កុំ​ដោយសារ​​តែការ​​ស្រឡាញ់គ្នា​តែ​ម្យ៉ាង​​ គឺ​​ត្រូវ​គិត​គូរ និង ពិភាក្សា​គ្នា​ឲ្យ​បាន​គ្រប់ជ្រុង​ជ្រោយ​​​​​ជា​មុន​សិនចាំសម្រេចចិត្តឲ្យបានច្បាស់លាស់។នេះ​ជា​បញ្ហាមួយចំនួន​ដែល​គួរ​ពិភាក្សា​គ្នា​មុន​​ពេល​​​រៀប​ការ៖


- ចំពោះប្រាក់កាស៖   សម្រាប់​ការ​កសាង​សុភមង្គលមួយ ប្រាក់បានដើរតួយ៉ាង​សំខាន់សម្រាប់​ប្រើ​ប្រាស់​ក្នុងការផ្គត់ផ្គង់ក្នុងការទ្រទ្រងគ្រួសារមួយមានក្តីសុខនិង​សុភមង្គលក្នុងគ្រួសារ​​។ ហេតុដូច​នេះ​ ​អ្នក​​គួរ​តែ​គិតពិភាក្សា​គ្នា​ឲ្យ​បាន​ច្បាស់​លាស់ថា​​​តើ​​ត្រូវ​​​ត្រៀមប្រាក់ប៉ុន្មានដើម្បីរៀបមង្គលការ? ហើយគួ​រតែ​រៀបចំ​គម្រោងសម្រាប់​រក​ប្រាស់​​កាក់​បែបណា​ពេលដែល​រស់​នៅ​ជា​មួយ​គ្នាដើម្បី​ធ្វើឲ្យ​គ្រួសា​របានទទួលនូវសុភមង្គល។

- ការបង្កើតអាជីពការងារ៖  ស្របពេលក្នុងការ​សម្រេច​ចិត្ត​រៀប​ការ ​អ្នក​គួរតែមាន​ការងារ ឬ​អាជីព​អ្វី​ល្អ​​មួយ​ច្បាស់​លាស់​​សិន។ ​ហើយ​គួរតែ​មាន​ដើម​ទុន និង​ផែនការសម្រាប់​ប្រើប្រាស់ធ្វើឲ្យសម្រេច​ចំពោះ​​អាជីវកម្ម​​​ដើម្បី​ទទួលបាននូវប្រាក់​ចំណូលសម្រាប់​អភិវឌ្ឍន៍នូវ​ជីវភាព​គ្រួសារឲ្យ​បានកាន់តែ​ប្រសើរ​ឡើង។

- ការគិតគូរឿងយកកូន៖ ​ អ្នក​គួរតែរៀបចំនិង​និយាយ​គ្នា​ឲ្យ​បាន​ច្បាស់ចំពោះ​​​បញ្ហាយក​កូន ព្រោះ​ពេល​​​ខ្លះ​បញ្ហាមាន​កូនក៏​អាច​ជា​ឧបសគ្គមួយ​ក្នុង​ការ​សាង​សុភមង្គល​គ្រួសារដែរ។​​គួរ​គិតពិភាក្សាគ្នា​ថា​​ត្រូវ​យក​កូន​ប៉ុន្មាន​នាក់ ប្រុសប៉ុន្មាន​ស្រីប៉ុន្មាន យកកូនប្រុសមុនឬយកកូនស្រីមុន​។ហើយគួរ​ទំនុក​​បម្រុង​​ឲ្យ​កូន​រៀន​សូត្រ​បែបណានិងអប់រំកូនបែបណាបន្ថែមពេលនៅផ្ទះ។

- គំរោងពេលទំនេរ៖  ក្នុង​ពេលដែលរៀបការហើយត្រូវ​រស់​នៅ​ជា​មួយ​គ្នា​ជា​ប្តី​ប្រពន្ធត្រូវ​ចេះ​រៀបចំ​ពេល​វេលាដែល​ទំនេរ​​ពី​ការងារ​សម្រាប់ធ្វើការងារផ្ទះបន្ថែមឬធ្វើការលំហែរកាយ។ដើម្បីបានបន្ធូ​រ​នៅ​ភាពតានតឹងអារម្មណ៍នៅកន្លែងធ្វើការ និង បានជួយឲ្យមានភាពសិទ្ធស្នាល ផ្អែមល្ហែម និង បាន​បង្កើតទុកនូវអនុស្សាវរីយ៏ជាមួយគ្នា។

- រិតចំណងគ្រួសារ៖  ក្រោយ​ពី​ការការរៀបមង្គលការរួច អ្នក​នឹង​រស់នៅជាមួយ​សមាជិកគ្រួសារនិង​សា​ច់​​​ញាតិ​​​ ក្នុង​​នោះ​មាន​បង​ប្អូន​នៃ​គ្រួសារ​ទាំង​សង​ខាង ​ឪពុក​ម្តាយ​ទាំង​សង​ខាង យាយ​តា​ទាំង​សង​ខាង​ កូន​ក្មួយ​ទាំង​សង​ខាង ព្រម​ទាំង​ញាតិ​មិត្ត​និងអ្នកជិតខាងផ្សេងៗទៀត។ ដូចនេះ​អ្នក​គប្បី​ពិភាក្សា​​ជា​មួយ​គ្នាដើម្បីស្វែងយល់ពីអ្នកគ្រប់គ្នាដែលនៅជុំវិញ។ហើយ​ក្រោយ​ពេល​រៀប​ការ​រួច​ ត្រូវចេះប្រាស្រ័យទាក់ទងល្អ ត្រូវ​ចេះ​រក្សា​ទំនាក់​ទំនង​ញាតិ​សណ្តាន និង​ចេះជួយ​គ្រួសារ​ និង​ញាតិ​មិត្តទាំងសងខាងដើម្បីឲ្យកាន់តែស្និតស្នាល​ដែលមាន​លក្ខណ​ជាគ្រួសារតែមួយ។

- ការដោះស្រាយបញ្ហាផ្សេងៗ៖  ពិតណាស់ក្រោយការ​រៀបការរួចប្រាកដជាមាននូវបញ្ហាជា​ច្រើន​ដែល​​កើតឡើងតម្រូវឲ្យ​អ្នក​គិត​ពិភាក្សា​គ្នាដើម្បីប្រឈមមុខជាមួយគ្នាក្នុងការដោះស្រាយនូវ​បញ្ហា​ផ្សេងៗ​​​ទាំងនោះឲ្យបានល្អប្រសើ។ការចេះជួយជ្រោមជ្រែងគ្នាក្នុងការជួយប្រឹក្សា​យោបល់គ្នា​ទៅវិញ​ទៅមក​ និង​លើក​ទឹក​ចិត្ត​គ្នាដើម្បីរកវិធីដោះស្រាយបញ្ហាទាំងអស់នោះ ទោះជាបញ្ហា គ្រួសារ បញ្ហា​ការងា​រ និងបញ្ហាផ្សេងៗជាមួយគ្នាដោយមិនបោះបង់គ្នាក្នុងកាលទេសណាក៏ដោយ។ហើយ​ត្រូវតែ​ពុះ​ពារកាន់ដៃគ្នាឆ្លងកាត់ឧបសគ្គទាំនោះរហូតអស់មួយជីវិតអាពាហ៍ពិពាហ៍៕





អត្ថដោយ ៖ Samrach
ការពិភាក្សាគ្នាមុនពេលរៀបការជាកត្តាល្អសម្រាប់អនាគតគ្រួសារ!!! Reviewed by Unknown on 10:21 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.