គ្រាន់តែត្រូវទឹកភ្លៀងសោះឈឺដែរ!!!
ច្បាស់ណាស់អាកាសធាតុយើងមិនអាចដឹងឬទាយទុកបានថាពេលណាភ្លៀងឬមិនភ្លៀងបាន នោះទេ។តែយើងអាចត្រៀមលក្ខណបានសម្រាប់ទប់ទល់និងការពារខ្លួនបានកុំឲ្យត្រូវនូវឥទ្ធិពលមិនល្អដែលប៉ះដល់សុខភាព។ដូចច្នេះខ្ញុំសូមបង្ហាញពីឥទ្ធិពលរបស់ភ្លៀងដែលបណ្តាលឲ្យយើងកើតជំងឺផ្តាសាយ។
បានជាពេលភ្លៀងយើងមិនត្រូវនៅឲ្យត្រូវភ្លៀង ព្រោះថានៅពេលមេឃរកកលចង់ភ្លៀងតែងតែមានខ្យល់បក់ខ្លាំង ដែលជាហេតុនាំមកនូវមេរោគផ្សេងៗបានសាយភាយក្នុងបរិយាកាស ហើយបានធ្វើឲ្យយើង ដែលស្ថិតនៅក្នុងបរិវេណនោះ បានស្រូបទទួលយកមេរោគទាំងនោះ ចូលទៅក្នុងខ្លួន ដោយមិនដឹង។ហើយប្រព័ន្ឋការពាររាងកាយរបស់មិនអាចកំចាត់មេរោគបានទាំងស្រុងទេ។ព្រោះនៅពេលយើងត្រូវទឹកភ្លៀងធ្វើឲ្យសីតុណ្ហភាពនៃច្រមុះថយចុះ ១ - ២ អង្សាសេ ដែលជាកម្រិតសីតុណ្ហភាពសម្រាប់ឲ្យមេរោគ ដែលចូលទៅក្នុងច្រមុះមានការបង្កខ្លួនលូតលាស់បានយ៉ាងឆាប់រហ័សនិងមានចំនួនកើនឡើងបន្តបន្ទាប់ រហូតធ្វើឲ្យប្រព័ន្ឋការពាររាងកាយ មិនអាចកម្ចាត់បាន ដែលជាហេតុបង្កឲ្យកើតជំងឺផ្តាសាយ ហើយប្រសិនបើយើងមិនបានព្យាបាលឆាប់ជានោះមេរោគនិងរីករាលដាលទៅដល់បំពង់កហើយបានបង្កឲ្យកើតរោគរលាកបំពង់ក ហើយអាចធ្វើឲ្យយើងឈឺក ហៀសំបោ កើតជំងឺក្អក និង ក្តៅដែលបណ្តាលឲ្យយើងកើតជំងឺផ្តាសាយ ។
ដើម្បីបញ្ចៀសការកើតជំងឺផ្តាសាយដោយចៃដន្យនោះយើងគប្បី៖ពេលឃើញមេឃកលរកភ្លៀង ត្រូវរកកន្លែងជ្រកភ្លាម តែបើពិបាករកកន្លែងជកមិនបានទេ ត្រូវរក អាវភ្លៀងពាក់ឬក៏ទទូលឆ័ត្រ ឲ្យជិតកុំឲ្យទទឹកទឹកភ្លៀង៕
ប្រែសម្រួល ៖ Mr. Samrach
គ្រាន់តែត្រូវទឹកភ្លៀងសោះឈឺដែរ!!!
Reviewed by Unknown
on
6:00 AM
Rating:
