Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

ល្បិច​សំរាប់​ឪពុកម្តាយ​ក្នុងការ​​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ងាយ​ស្រួល​

ជីវិត​នៅ​ពេល​ដែល​មាន​កូន​​ប្រាកដ​ជា​មាន​ភាព​មមាញឹក​ខ្លាំង​ណាស់​ បើសិន​ជា​កូនៗ​ របស់​អ្នក​ កាន់​តែ​រពឹស​អ្នក​នឹង​រវល់​កាន់​តែ​ខ្លាំង​ ស្ទើរ​តែ​គ្មាន​ពេល​ទំនេរ​សំរាប់​ខ្លួន​ឯង​។​

ក្នុង​ការ​មើល​ថែ​ទាំ​កូនៗ​របស់​អ្នក​ អ្នក​ប្រាកដ​ជា​នឿយ​ហត់​ណាស់​ហើយ​ ព្រោះ​អ្នក​ត្រូវ​បង្រៀន​ណែនាំ​ពី​របៀប​រស់នៅ​ប្រចាំ​ថ្ងៃ​​ទៅ​ដល់​ពួក​គេ​ផង​ កំដរ​ពួក​គេ​កំសាន្ត​ផង​ និង ​ត្រូវ​ការពារ​ពួក​គេ​ពី ​គ្រោះ​ថ្នាក់​ផង។​ នៅ​ពេល​នេះ ​ដល់​ពេល​ដែល​អ្នក​គួរ​តែ​ស្វែង​រក​គន្លឺះ​ខ្លះ​ដើម្បីធ្វើឲ្យជីវិត​របស់​អ្នកកាន់​តែ​ងាយ​ស្រួល​ហើយ​។​ ខាង​ក្រោម​គឺជា​ល្បិច​ខ្លះៗ​ សំរាប់​អ្នក​សាក​ល្បង​ ៖

1. ប្រើប្រាស់ Sticker ដើម្បីអោយកូនៗរបស់អ្នករៀនពាក់ស្បែកជើងឲ្យបានត្រឹមត្រូវ

បើ​សិន​ជា​កូនៗ​របស់​អ្នក​ឧស្សាហ៍​ពាក់​ស្បែក​ជើង​ខុស​ខាង​ អ្នក​អាច​យក​ Sticker ​រូបភាព​ផ្សេង​ ដែល​​ពួក​គេ​ចូល​ចិត្ត​កាត់​ជា​ពីរ​ផ្នែក​ ដោយ​ផ្នែក​ខាង​ឆ្វេង​យក​ទៅ​បិត​លើ​ស្បែក​ជើង​ខាង​ឆ្វេង​ នឹង​ផ្នែក​ខាង​ស្តាំ​បិទ​ទៅ​លើ​ស្បែក​ជើង​ខាង​ស្តាំ​។ ធ្វើ​បែប​នេះ​គេ​នឹង​អាច​ចំនាំ​​ខាង​​របស់​ស្បែក​ជើង​បាន​ដោយ​ងាយ​ស្រួល​ដោយ​សារ​ចំនាំ​តាម​រូបភាព​។ សូមមើលរូប ៖


2. ប្រើប្រាស់ ចំនីដែលកូនអ្នកចូលចិត្តដើម្បីបញ្ឆោតគេឲ្យញុុំាំអាហារ

បើ​សិនជា​កូន​របស់​អ្នក​រើស​ចំនេះ​អាហារ​ រឺ​ មិន​ចូល​ចិត្ត​ការ​បរិភោគ​អាហារ​ដែល​ល្អ​សំរាប់​សុខភាព​ អ្នក​អាច​ប្រើប្រាស់​ចំនី ​រឺ ​នំ​ដែ​ល​គេចូល​ចិត្ត​យក​ទៅ​បញ្ឆោត​។ សូមមើលរូប ៖



3. ប្រើប្រាស់ការកំសាន្តជាមធ្យោបាយបង្រៀនគេឲ្យធ្វើអ្វីមួយ

ក្មេង​ចូលចិត្ត​លេង​ជាង​អ្វីៗ​ទាំង​អស់ ​ដូច​នេះ​អ្នក​អាច​ប្រើ​ប្រាស់​ការ​លេង​​របស់​គេ​ដើម្បី​ឲ្យ​គេ​រៀន​ ពី​របៀប​អ្វី​មួយ​។ ឧទាហរណ៍​អ្នក​ចង់​កូន​របស់​អ្នកចេះ​​បោស​សំអាត​​គេហដ្ឋាន​ អ្នក​អាច​គូស​ជា​រង្វង់​ រឺ​ រាង​ផ្សេងៗ​ រួច​ប្រាប់​គេ​អោយ​បោស​សំអាត​សំរាម​ចូល​ទៅ​ក្នុង​រង្វង់​នោះ​ កូន​នឹង​ទទួល​បាន​រង្វាន់​។​
សូមមើលរូប ៖


4. ចង់លេងហ្គេមដោយគ្មានការរំខានពីកូនរបស់អ្នកមែនទេ ផ្តល់ដៃហ្គេមក្លែងក្លាយមួយទៅដល់កូនរបស់អ្នកទៅ

ពេល​ខ្លះ​អ្នក​ប្រាកដ​ជា​ត្រូវ​ការ​ការ​កំសាន្ត​ខ្លះ​ហើយ​ ដូចជា​កា​រ​លេង​ហ្គេម​ជាដើម​ ហើយ​បើ​សិន​ជា​កូនៗ​របស់​អ្នក​ ដណ្តើម​អ្នក​លេង​កុំភ្លេច​ណា​ ឲ្យ​ដៃ​ហ្គេម​ក្លែង​ក្លាយ​មួយ​ទៅ​ឲ្យ​គេ​ទៅ ​ហើយ​សោយ​សុខ​និង​ការ​លេងហ្គេម​៕



ប្រភព ៖ បរទេស
ដោយ ៖ Mr. Dee

ល្បិច​សំរាប់​ឪពុកម្តាយ​ក្នុងការ​​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ងាយ​ស្រួល​ Reviewed by Unknown on 9:00 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.