Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

តោះទៅមើលលក្ខណះសម្បត្តិរបស់ Nexus 6 និង Nexus 9

កាលពីថ្ងៃ ១៥ ខែតុលា កន្លងទៅនេះ Google ទើបតែណែនាំនូវ ទូរស័ព្ទនិងTablet ស៊េរីថ្មីដែល​មាន​ឈ្មោះថា Nexus 6 និង Nexus 9 ។



Nexus 6 គឺជាទូរស័ព្ទដែលផលិតឡើងដោយការសហការ រវាង Google និង Motorola ។ វាត្រូវបានរចនា រូបរាងយ៉ាងស្រស់ស្អាត ជាមួយនឹងសមត្ថភាពមិនគួរឲ្យជឿ ជាពិសេស Nexus 6 គឺជាទូរសព្ទទីមួយដែលបានភ្លក់រស់ជាតិ Android 5.0 Lollipop ។

រូបរាងរបស់ Nexus 6 មានលក្ខណះប្លែកខុស ពីគេ​ដោយសារភ្លើង Flash របស់វាមានទីតាំងព័ទ្ធជុំវិញ កាមេរ៉ា មិនមែននៅជាប់ដូចស៊េរីទូរស័ព្ទផ្សេង​ៗ ឡើយ។ បើសិន ជាអ្នកបានឃើញរូបរាងរបស់វាខ្ញុំធានាថាអ្នកនឹងចង់បានវាជាក់ជាមិន​ខាន​។





លក្ខណះសម្បត្តិរបស់ Nexus 6

  • អេក្រង់ទំហំ 5.9-inch ប្រភេទ Quad HD អាចបង្ហាញរូបភាពក្នុងកំរិត 1440 x 2560 pixels
    និង មានដង់ស៊ីតេអេក្រង់ 493 ppi
  • ប្រើប្រាស់ CPU Quad-core  ល្បឿន 2.7 GHz Krait 450 ប្រភេទ Qualcomm Snapdragon 805
  • កាមេរ៉ាក្រោយទំហំ 13-megapixel  បំពាក់នូវបច្ចេកវិទ្យា optically stabilized
    អាចថតវីដេអូប្រភេទ 4K 
  • កាមេរ៉ាមុខទំហំ 2 MP
  • មាន RAM ទំហំ 3 GB ជាមួយអង្គផ្ទុកទិន្នន័យទំហំ 32/64 GB
  • ប្រព័ន្ធប្រតិបត្តិការ Android 5.0 Lollipop
  • ថ្មប្រភេទ Non-removable Li-Po 3220 mAh
  • តម្លៃ $649 / $699
  • ចេញលក់នៅក្នុងខែវិច្ឆិកា ឆាប់ៗនេះ
ក្រលេកមកមើល Nexus 9 វិញម្តង វាគឺជា Tablet ដែលផលិតដោយ HTC សហការជាមួយនឹង Google ។ វាមានរូបរាងស្រស់ស្អាត នឹងសាកសមសំរាប់មនុស្សសម័យថ្មី ដោយសារការរចនារបស់ វាមានភាពទាក់ទាញ ទាំងរូបរាង ខាងមុខ និង ខាងក្រោយ ។ ហើយវាកឺជា Tablet ទីមួយដែល បានភ្លក់រស់ជាតិ Android 5.0 Lollipop ។






លក្ខណះសម្បត្តិរបស់ Nexus 9
  • អេក្រង់ទំហំ 8.9 inches ប្រភេទ IPS LCD ដែលអាចបង្ហាញរូបភាពក្នុងកំរិត 1536 x 2048 pixels
    មានដង់ស៊ីតេអេក្រង់ 281 ppi
  • ប្រើប្រាស់ CPU Dual-core  ល្បឿន 2.3 GHz Denver ប្រភេទ Nvidia Tegra K1
  • កាមេរ៉ាក្រោយទំហំ 8 MP, autofocus, LED flash
  • កាមេរ៉ាខាងមុខទំហំ 1.6 MP
  • មាន RAM ទំហំ 2 GB និង អង្គផ្ទុកទិន្នន័យទំហំ 16/32 GB
  • ប្រព័ន្ធប្រតិបត្តិការ Android 5.0 Lollipop
  • ថ្មប្រភេទ Non-removable Li-Po 6700 mAh
  • តម្លៃ $399 / $479 
  • ចេញលក់នៅក្នុងខែវិច្ឆិកា ឆាប់ៗនេះ
តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះ Nexus​ ទាំងពីរម៉ូដែលនេះ ?

ប្រភព ៖ Phonearen
ប្រែសំរួលដោយ ៖ Mr. Dee 
តោះទៅមើលលក្ខណះសម្បត្តិរបស់ Nexus 6 និង Nexus 9 Reviewed by Unknown on 7:00 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.