Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

ផល​ប៉ះ​ពាល់​នៃ​ជម្ងឺ​រលាក​ស្បែក​ដោយ​សារ​​​ខោ​ទឹក​នោម​

ប្រសិន​បើ​កុមារ​ឬ​ទារក​ដែល​មាន​អាការ​រលាក​ស្បែក​ដោយ​សារ​ខោ​ទឹក​នោម​ មិន​ទទួល​បាន​នូវ​ការ​ព្យាបាល​ល្អ​ទេ​នោះ ​វា​អាច​ទៅ​ជា​ជម្ងឺ​ធ្ងន់​ធ្ងរ​ អាច​បណ្ដាល​ឱ្យ​មាន​ដំ​បៅ​រីក​ធំ​ទៅ​ៗ​ ហើយ​ទារ​កឬ​កុមា​រ​អាច​​វិវឌ្ឍន៍​ទៅ​រក​ភាព​គ្រោះ​ថ្នាក់​ផង​ដែរ​។



ឪពុក​ម្ដាយ​គ្រប់​រូប​អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​ធ្វើ​យ៉ាងណា​ត្រូវ​ថែរក្សា​ ស្បែក​កូន​ឱ្យ​ស្ងួត​ ឱ្យ​ស្អាត​ ឱ្យ​បាន​ញឹក​ញាប់ ​និង​ឧស្សាហ៍​យក​ក្រណាត់​ជ្រ​លក់​ទឹក​ក្ដៅ​ឧណ្ហៗ​យក​មក​ជូត​ត្រង់​បរិវេណ​គូទ​ ឬ​កន្លៀត​ផ្សេងៗ​របស់​ទារក​ឬ​កុមារ​ឱ្យ​បាន​ត្រឹម​ត្រូវ។​

បន្ទាប់​មក​ត្រូវ​ឱ្យ​កុមារ​ឬ​ទា​រក​នៅ​ខ្លួន​ទ​ទេ​ដោយ​ប្រើ​រយៈ​ពេល​មួយ​សម​ស្រប​ ដើម្បី​ឱ្យ​មាន​ខ្យល់​បរិសុទ្ធ​ចេញ​ចូល​។ លើស​ពី​នេះ​ត្រូវ​ចេះ​បោស​សម្អាត​ កម្រាល​ក្រាល​ខ្នង​ទារក​ឱ្យ​បាន​ល្អ​ស្អាត​ដើម្បី​ការ​ពារ​មេរោគ​ផ្សេងៗ​ ព្រោះ​បញ្ហា​នេះ​ក៏​អាច​ជំ​រុញ​ឱ្យ​ស្បែក​ទារក​មាន​ជម្ងឺ​បាន​ដែរ​ ប្រសិន​បើមិន​យក​ចិត្ដ​ទុក​ដាក់ទេវ​នោះ​។

ដើម្បី​ការ​ពារ​កុំ​ឱ្យ​មាន​បញ្ហា​រលាក​ដោយ​សារ​ខោ​ទឹក​នោម ​ត្រូវ​ផ្លាស់​ប្ដូរ​ខោ​ទឹក​នោម​ឱ្យ​បាន​ញឹក​ញាប់​ដែល​អាច​ធ្វើ​ទៅ​បា​ន។​ ម្យ៉ាង​ទៀត​ត្រូវ​តែ​ផ្លាស់​ចេញ​ភ្លាមៗ​ផងដែរ​ ប្រសិន​បើ​យើង​មើល​ឃើញ​ថា​វា​សើម​។​ លាង​សម្អាត​ទារក​ ឬ​កុមារ​ដែល​ប្រើ​ប្រាស់​ខោ​ទឹក​នោម​ជា​មួយ​នឹង​ក្រណាត់​ស្ដើង​ស​ស្អាត​ ដោយ​ជ្រលក់​នឹង​ទឹក​ក្ដៅ​ឧណ្ហៗ​យក​ទៅ​ជូត​គូទ​ទារក​គ្រប់​ពេល​ដែល​ទារក​បត់​ជើង​ តូច​ឬ​ធំ​ ព្រោះ​វា​អាច​កាត់​បន្ថយ​នូវ​ការ​រលាក​ស្បែក​បាន​មួយ​ចំនួន​ផង​ដែរ​៕​

អត្ថបទ៖ Mr . Rina
ផល​ប៉ះ​ពាល់​នៃ​ជម្ងឺ​រលាក​ស្បែក​ដោយ​សារ​​​ខោ​ទឹក​នោម​ Reviewed by Unknown on 2:12 PM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.