Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

បែកធ្លាយរូបរាង និងលក្ខណះ​សម្បត្តិ​របស់ Microsoft Lumia 535

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ​Microsoft ​បាន​ប្រកាស់​ថា​នឹង​បញ្ចេញ​នូវ​ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​ខ្លួន​ ជាមួយ​នឹង​ Logo​ Microsoft​ មិនមែន​ Nokia​ ទៀត​ទេ​ នៅថ្ងៃទី​ 11 ​ខែវិច្ឆិកា​នេះ។​


តែ​នៅ​ពេល​នេះ​រូបភាព​ និង​លក្ខណះ​សម្បត្តិ របស់​ Microsoft ​Lumia 535 ​ត្រូវ​បាន​បែក​ធ្លាយ​នៅ​ក្នុង​ប្រទេស​ចិន​។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ Microsoft ​មិន​បាន​បក​ស្រាយ​អ្វី​ជុំវិញ​ការ​បែក​ធ្លាយ​របស់ ​Microsoft Lumia​ 535 នេះទេ។​

តាម​រ​យះ​រូបភាព​​យើង​សង្កេត​ឃើញ​ថា​ មិនមាន​ Logo ​Nokia​ ទៀត​ទេ​សំរាប់​ Lumia ​Windows ​Phone​ 535 ​នេះ ​តែ​ជំនួស​មកវិញ​ដោយ​ Logo ​Microsoft ​ទាំងខាង​មុខ​ និង ​ខាង​ក្រោយ​នៃ​ទូរស័ព្ទ​។​




លក្ខណះ​សម្បត្តិរបស់​ Microsoft Lumia 535 ដែល​បែក​ធ្លាយ​ ៖

  • អេក្រង់ទំហំ 5-inch ប្រភេទ qHD ដែល​អាច​ផ្តល់​រូបភាព​ក្នុង​កំរិត​ 540 x 960 pixel
  • CPU ប្រភេទ Qualcomm Snapdragon 200
  • RAM ទំហំ 1GB ជាមួយ​នឹង​អង្គ​ផ្ទុក​ទិន្ន​ន័យ​ទំហំ​ 8GB​
  • កាមេរ៉ា​ខាងក្រោយ​ទំហំ 5MP និង ខាងមុខទំហំ 3 MP
  • ថ្មទំហំ 1900mAh
  • ប្រើប្រាស់ស៊ីមបាន 2


តើអ្នកគិតថារូបភាព​បែកធ្លាយនេះ​ពិត​ប្រាកដ ​ដែរ​ឬអត់ ​? ហើយ​​តើ ​Microsoft ​Lumia ​535 គឺជាទូរ​ស័ព្ទ​ទីមួយដែលមាន Logo Microsoft  មែនដែររឺទេ ?

ប្រភព ៖ Phonearena
ប្រែសំរួល ៖ Mr. Dee
បែកធ្លាយរូបរាង និងលក្ខណះ​សម្បត្តិ​របស់ Microsoft Lumia 535 Reviewed by Unknown on 8:05 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.