Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

Asus ZenWatch ដាក់​លក់​នៅ​លើ​ទីផ្សារ​អាមេរិច​ហើយ​នៅ​ថ្ងៃ​ទី ៩​ ខែ​វិច្ឆិកា​នេះ​

ក្រោយ​ពី​​ការ​បង្ហាញខ្លួន​របស់​ Asus ​ZenWatch​ នៅក្នុង​ព្រឹត្តិការណ៍​ IFA ​2014​ គេ​សង្កេត​ឃើញ​ថា​ វា​ហាក់​ទទួល​ការ​ចាប់​អារម្មណ៍​គួរសម​​ មិន​ចាញ់ Smart Watch របស់​ក្រុមហ៊ុន​ផ្សេងៗ​​ឡើយ។​ នេះ​ក៏​ដោយ​សារ​ការ​រចនា​រូបរាង​របស់​វា​ស្រស់ស្អាត​ ​មាន​ភាព​ថ្លៃថ្នូរ​ និងទាន់​សម័យ​ផង​ដែរ​។​

ឥលូវនេះ Asus បាន​ប្រកាស់​ថា​ ZenWatch ​នឹង​ដាក់​លក់​នៅ​ក្នុង​សហរដ្ឋអាមេរិច​នៅ​ថ្ងៃ​ ៩​ វិច្ឆិកា​នេះ​ ក្នុង​តម្លៃ​ត្រឹមតែ​ 199$ ​តែ​ប៉ុន្នោះ។​



លក្ខណះសម្បត្តិរបស់ Asus ZenWatch

  • អេក្រង់ Touchscreen ប្រភេទ AMOLED ទំហំ 1.63 -inch ផ្តល់​រូបភាព​ក្នុង​កំរិត​ 320x320 pixel 
  • CPU ប្រភេទ Qualcomm Snapdragon 400 ល្បឿន 1.2 GHz
  • RAM ទំហំ 512 MB 
  • ធន់នឹងការជ្រាបទឹក និង​ធូលី
  • មានប្រព័ន្ធវាស់ជំហ៊ាន, ចង្វាក់បេះដូង
  • អេក្រង់ស្រស់ស្អាត​រាង​កោង


សង្ឈឹមថា ZenWatch នឹង​មាន​វត្តមាន​នៅ​ក្នុង​ទីផ្សារ​ប្រទេសកម្ពុជា​ឆាប់ៗ​ ជាមួយ​នឹង​តម្លៃ​ដែល​សមរម្យ​។ តើ​ប្រិយមិត្ត​ណា​ខ្លះ​ដែល​កំពុង​តែ​ពេញ​ចិត្ត​ជាមួយ​នឹង​ ZenWatch ?

ប្រភព ៖ GSMArena
ប្រែសំរួល ៖ Mr. Dee
Asus ZenWatch ដាក់​លក់​នៅ​លើ​ទីផ្សារ​អាមេរិច​ហើយ​នៅ​ថ្ងៃ​ទី ៩​ ខែ​វិច្ឆិកា​នេះ​ Reviewed by Unknown on 7:02 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.