កីឡាករ Joel Campbell របស់ក្លិបArsenal កំពុងស្ថិតក្នុងគោលដៅរបស់ក្លិប Inter Milan
ក្លិប Inter Milan កំពុងដាក់ការចាប់អារម្មណ៍ដើម្បីផ្ទេរខ្សែប្រយុទ្ធវ័យក្មេងរបស់ Arsenal គឺកីឡាករ
Joel Campbell ។ ដោយក្លិបនៅក្របខណ្ឌ Serie A មួយនេះបានកំពុងធ្វើការចចារជំហ៊ានដំបូងជាមួយកីឡាករ Campbell ។
កាលពីដើមរដូវកាលក្លិប Inter Milan ធ្លាប់បានព្យាយាមទាក់ទងដើម្បីផ្ទេរកីឡាករសញ្ជាតិកូស្តារីការូបនេះម្តងដែរ
ប៉ុន្តែលោក Arsen Wenger ចង់រក្សារូបគេទុកបន្ទាប់ពីខ្សែប្រយុទ្ធដ៏សំខាន់របស់លោកគឺកីឡាករ
Olivier Giroud មានបញ្ហារបួស ។
សូមបញ្ជាក់ថាតាំងពីដើមរដូវកាលមកកីឡាករ Campbell បានបង្ហាញខ្លួនត្រឹមតែ៣ដងប៉ុនោះហើយមិនបានជាប់ជាជម្រើសដំបូងទៀត ដោយរូបគេបានបង្ហាញខ្លួននៅ Premier League បាន២ប្រកួត និង១ប្រកួតនៅ Capital One Cup ។
ដូចនេះកីឡាករ Campbell ហាក់ដូចជាចង់ចាកចេញពីក្លិប Arsenal នៅពេលទីផ្សារដោះដូរកីឡាករបើកនៅខែមករាខាងមុខនេះដោយសាររូបគេមិនអាចជាប់ជាជម្រើសរបស់លោក
Arsen Wenger ឡើយ ដោយរូបគេត្រូវស្ថិតនៅពីក្រោយកីឡាករចំណូលថ្មីដូចជា
Sanchez និងកីឡាករ Welbeck ហើយរួមទាំងការត្រលប់ជាពីរបួសរបស់កីឡាករ Giroud និង Walcott រឹតតែធ្វើអោយគេមានឱកាសកាន់តែតិច ។
ប្រភព ៖ dailymail
អត្ថបទ ៖ Mr Ball
កីឡាករ Joel Campbell របស់ក្លិបArsenal កំពុងស្ថិតក្នុងគោលដៅរបស់ក្លិប Inter Milan
Reviewed by Unknown
on
7:30 AM
Rating:
