Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

Giroud​ អាច​ត្រលប់​មក​ជួយ​ Arsenal​ បាន​វិញ​ហើយ​ពេល​ប៉ះ​ Man​ Utd​

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​របស់​ក្លិប​ Arsenal​​ គឺ​កីឡាករ​  Olivier​ Giroud​ បាន​ជា​សះ​ស្បើយ​ពី​របួស​ហើយ​រូប​គេ​និង​អាច​លេង​ពេល​ Arsenal​ ប៉ះ​ Man​ Utd​ នៅ​ថ្ងៃ​សៅរ៍​នេះ​ ។


គួរ​បញ្ជាក់​ថា​កីឡាករ​រូបនេះ​ត្រូវ​បាន​គេ​ព្យាករណ៍​​ថា​អាច​ត្រលប់​ចូល​លេង​បាន​វិញ​​ទាល់​តែ​ដើម​ឆ្នាំ​ក្រោយ​ឯណោះ​បន្ទាប់​ពី​រូបគេ​បាន​រង​របួស​ពេល​ Arsenal​ ប្រកួត​ស្មើ​២​ទល់​នឹ​ង​២​ ជាមួយ​ Everton​តាំង​​ពី​ខែ​សីហា​មក​ម្ល៉េះ​ ប៉ុន្តែ​ពេល​នេះ​រូប​គេ​បាន​ជា​សះ​ស្បើយ​មុន​កាល​កំណត់​ ។



ដោយ​ឡែក​ខ្សែ​បម្រើ​មួ​យ​រូប​របស់​ Arsenal​ គឺកីឡាករ​ Mikel Arteta​ ក៏​អាច​ត្រលប់​លេង​វិញ​បាន​ដែរ​បន្ទាប់​ជា​សះស្បើយ​ពី​របួស​សរសៃពួរ​ ប៉ុន្តែ​ខ្សែ​ការពារ​ពីរ​រូប​គឺ​កីឡាករ​ Laurent Koscielny​ ដែល​របួស​កែង​ជើង​ និង​ Mathieu​ Debuchy​ ដែល​រង​របួស​កជើង​  នៅ​មិន​ទាន់​អាច​ត្រលប់​មក​ជួយ​ក្រុម​បាន​ទេ​ ។

ប្រភព ៖ Emirates 247
អត្ថបទ ៖ Mr Ball 

Giroud​ អាច​ត្រលប់​មក​ជួយ​ Arsenal​ បាន​វិញ​ហើយ​ពេល​ប៉ះ​ Man​ Utd​ Reviewed by Unknown on 11:45 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.