Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

តើធ្លាប់ចង់​ដឹង​អត់​គ្រាន់​តែ​មើម​សោះ​ផ្តល់​នូវ​អត្ថប្រយោជន៏យ៉ាង​ច្រើនដល់​សុខភាព​?

មនុស្សភាគច្រើនមិនសូវដែលគិតពីការប្រើប្រាស់ថ្នាំបែបធម្មជាតិប៉ុន្មាននោះទេ។សំរាប់ថ្ងៃនេះខ្ញុំសូមនែនាំពីផលប្រយោជន៏ដ៏សំបូរបែបរបស់រុក្ខជាតិ ខ្ញី​ ដែលយើងប្រើប្រាស់រជាគ្រឿងផ្សំនៃមុខម្ហូបផ្សេងជាច្រើនប្រភេទប្រចាំថ្ងៃតែមិនធ្លាប់បានដឹងពីអត្ថប្រយោជន៏ដែលវាបានផ្តល់ឲ្យយើងវិញនោះទេ។




អ្នកគ្រប់ៗគ្នាធ្លាប់បានដឹងហើយថាខ្ញីគឺជារុក្ខជាតិមូយប្រភេទដែលផ្តល់ផលឲ្យមកជាមើម។ខ្ញី​ត្រូវបាន​គេយកមក​ប្រើប្រាស់​ទាំង​ក្នុងការធ្វើជា​ម្ហូបអាហារ​ ​និង ​ធ្វើ​ជា​ថ្នាំ​ព្យាបាល​រោគផ្សេងៗ។ តាមការសិក្សា​ផ្នែក​វេជ្ជសាស្ត្រ​​បានបញ្ជាក់ថា ​យើង​ប្រើ​ខ្ញី​ធ្វើ​ជា​ថ្នាំ​បំបាត់ ការចង់ក្អួតដោយសារការស្រវឹង​ស្រា​ការ​ពុល​រថយន្ត​​ពេលធ្វើដំណើរ ការចាញ់គភ៌របស់ស្ត្រី ​ហើមពោះ​​ ការឆ្អល់ពោះ ឈឺពោះ បំបាត់រោគ​ក្អក​ ប្រឆាំងនឹងជំងឺផ្តាសាយ សំរកទម្ងន់​ ធ្វើឲ្យឈាមដំណើរការបានល្អ កាត់បន្ថយសម្ពាធឈាមឡើងខ្ពស់ ជួយដល់​ការរំលាយអាហារ ធ្វើឲ្យចំណង់បរិភោគអាហារ ថ្នាំ​ធ្វើឱ្យ​បែក​ញើស​។



ហើយម្យ៉ាងទៀតយក​ខ្ញី​ស្រស់​មក​ហាន់​ឲ្យ​ល្អិត​ រួច​យក​វា​មក​ម៉ាស្សា​កម្តៅ​របស់​ខ្ញី​ជួយ​ធ្វើ​ឲ្យបំបាត់ការឈឺចាប់សន្លាក់បានខ្លះ។ហើយអាចជួយរំលាយ​​ខ្លាញ់នៃរាងកាយ​ហើយ​បណ្តេញ​ចេញ​មកក្រៅតាមញើស ហើយ​ប្រសិន​បើ​ធ្វើ​បែបនេះ​ជា​ប្រចាំ​ស្បែក​របស់​អ្នក​នឹង​ស្រស់​ស្អាត​អស់​។មិនតែប៉ុណ្ណោះជាតិ​ថ្នាំ​ដែល​មាន​នៅ​ក្នុង​ខ្ញី​អាច​ជួយ​កម្ចាត់​បាក់​តេរី​នៅ​លើ​ស្បែកក្បាល​ដែលធ្វើ​ឲ្យ​សក់​លែង​ជ្រុះនិងជួយបំប៉នសក់ឲ្យមានសុខភាពល្អផងដែរ៕

ប្រែសម្រួល ៖ Mr. Samrach
តើធ្លាប់ចង់​ដឹង​អត់​គ្រាន់​តែ​មើម​សោះ​ផ្តល់​នូវ​អត្ថប្រយោជន៏យ៉ាង​ច្រើនដល់​សុខភាព​? Reviewed by Unknown on 10:00 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.