Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

លោក ​David ​Moyes ​ប្រហែល​ជា​អាច​ទៅ​ដឹក​នាំ​ក្លិប​ Real​ Sociedad​

លោក ​David Moyes ​អាច​និង​ត្រលប់​ចូល​វិស័យ​បាល់​ទាត់​វិញ​ជាមួយ​ក្លិប​  ​Real ​Sociedad​ ក្រោយ​ពី​រូប​លោក​បាន​អវត្តមាន​អស់​មួយ​រយៈ ។​

ក្លិប Real Sociedad ​ទើប​តែ​បឈ្ឈប់​លោក​ Jagoba​ Arrasate ​កាល​ពី​ថ្ងៃអាទិត្យ​ គឺ​ក្រោយ​ពី​ប្រកួត​ចាញ់​ក្លិប ​Malaga​ កាល​ពី​ថ្ងៃ​សោរ៍​ ហើយពួក​គេ​អាច​នាំ​យក​អតីត​គ្រូ​បង្វិក​របស់​ Man​ Utd​ និង​ Everton​ គឺ​លោក​ David Moyes ​មក​ដឹក​នាំ​ជំនួស​វិញ​ ។​



គួរ​រំលឹក​ដែរ​ថា​ កាល​ដែល​លោក​ David ​Moyes​  ដឹក​នាំ​ក្លិប​ Man ​Utd​ ដែល​ជា​ក្លិប​ត្រូវ​ការ​ពារ​ដំណែង​ជើង​ឯក​ត្រូវ​ធ្លាក់​ដល់​លេខ​៧​ក្នុង​ Premier ​League​ ហើយ​បាន​បាត់​បង់​ឱកាស​ទៅ​លេង​នៅ​ UEFA​ Champion  League ។ ក្រៅ​ពី​នេះ​លោក​បាន​ដឹក​នាំ​ Man ​Utd​ ចាញ់​ក្លិប​ Swansea​ នៅ​ជុំ​ទី​៣​នៃ​ FA​ Cup​ និង​ ចាញ់​ Sunderland ​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត​នៃ​ League ​Cup ​ហើយ​មិន​ត្រឹម​តែ​ប៉ុនោះ​បាន​ប្រកួត​ចាញ់ ​Bayern ​Munich​ នៅវគ្គ១/៨ ​នៅ ​UEFA Champion League ទៀតផង ។



គួរ​បញ្ជាក់​ថា​ក្រៅ​ពី​ក្លិប​ Real ​Sociedad​ នៅ​អេស្ប៉ាញ​លោក​ David ​Moyes​ ក៏​ត្រូវ​បាន​ចាប់​អារម្មណ៏​ពី​ក្លិប​នៅ​អ៊ីតាលី​ផង​ដែរ​ ។ បើ​យោង​តាម​ Sportsmail ​បាន​និយាយ​​ថា​ ​លោក​ David ​Moyes​  ប្រហែល​ជា​ចាប់អារម្មណ៍​ដើម្បី​ដឹក​នាំ​ក្លិប​ដែល​លេង​នៅ​ប្រទេស​អេស្ប៉ាញ​( Real Sociedad )​ច្រើន​ជាង​នៅ​អ៊ីតាលី​ ។ គួរ​បញ្ជាក់​ថា​បច្ចុប្បន្ន​ក្លិប​ Real ​Sociedad​ កំពុង​ស្ថិត​នៅ​លេខ​១៩​ នៃ​ក្របខណ្ឌ ​La Liga ។

តើប្រិយមិត្តយល់យ៉ាងដែរ ?

ប្រភព ៖ daily mail
អត្ថបទ ៖ Mr Ball
លោក ​David ​Moyes ​ប្រហែល​ជា​អាច​ទៅ​ដឹក​នាំ​ក្លិប​ Real​ Sociedad​ Reviewed by Unknown on 9:15 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.