Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

មានប្រយោជន៏ច្រើនម្លេះសម្រាប់សុខភាពនារដូវក្តៅ!!!

តើឪឡឹកគឺជាបន្លែឬជាផ្លែឈើ?ឪឡឹកបានផ្តល់អត្ថប្រយោជន៏ជាច្រើននិងល្អសម្រាប់សុខភាពដល់អ្នកបរិភោគ។ជាពិសេសសម្រាប់ការបរិភោគនៅរដូវក្តៅបែបនេះ។ 

ឪឡឹកគឺមានកម្រិតកាឡូរីទាបនិងសម្បូរទៅដោយវីតាមីន A C ជាតិសរសៃនិង ប៉ូតាស្យូម។ការបរិភោគឪឡឹកបានជួយបង្កើននូវ៌ឥទ្ធិពលខួរក្បាលព្រោះវាមានផ្ទុកនូវវិតាមីន B6 ដែលមានសារៈសំខាន់សម្រាប់ខួរក្បាលធម្មតា។

ឪឡឹកមានបរិមាណជាតិទឹកខ្ពស់បំផុត។ នេះបើយោងតាមក្រសួងកសិកម្មអាមេរិកបានឲ្យដឹងថានៅក្នុងផ្លែ​ឪឡឹក​មាន​ជាតិ​ទឹក​ប្រមាណ91.5 ភាគរយដែលអាចជួយរក្សាសំណើមដល់ស្បែកបានពេញ​មួយថ្ងៃ។ហើយឪឡឹកមានផ្ទុកសារធាតុ Lycopene ច្រើនជាងប៉េងប៉ោះទៅដល់40 ភាគរយ។ សារធាតុ Lycopene គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលជួយការពាររ៉ាឌីកាល់សេរីដែលបណ្តាលឱ្យមានការខូចខាតពីកោសិកានិងអាចបង្កើនប្រព័ន្ធភាពស៊ាំរបស់មនុស្ស។លើសពីនេះទៅទៀតសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលនេះត្រូវបានបង្ហាញដើម្បីកាត់បន្ថយការប្រឈមនៃជំងឺមហារីកក្នុងរាងកាយ។ហើយវីតាមីន A បានចូលរួមយ៉ាងសំខានសម្រាប់ភ្នែករបស់យើង។វាអាចការពារភ្នែករបស់យើងពីការឆ្លងមេរោគនានាបានផងដែរ។ហើយមិនតែប៉ុណ្ណោះផ្លែឪឡឹកអាចជួយកាត់បន្ថយការឈឺសាច់ដុំ។

ដូច្នេះវាជាភេសជ្ជៈដ៏អស្ចារ្យបំផុតសម្រាប់បំបាត់ការនឿយហត់ប្រចាំថ្ងៃ។ដោយសារតែឪឡឹកមាន citrulline ខ្ពស់បានជួយធ្វើឱ្យប្រសើរឡើងសម្រាប់មុខងារសរសៃឈាមនិងបន្ថយសម្ពាធ​ឈាមខ្ពស់។ជាមួយនេះផងដែរ ឪឡឹកក៏មានសារធាតុ lycopene អាចជួយការពារប្រឆាំងនឹងកាំរស្មី UVនិងជំងឺមហារីកស្បែក។
ឪឡឹកជាផ្លែឈើល្អមែនទែនដែលមានប្រសិទ្ធភាពដល់សុខភាពមិនគួរឱ្យជឿនៅរដូវក្តៅគឺជាពេលវេលាដ៏ល្អឥតខ្ចោះដើម្បីរីករាយនឹងផ្លែឈើដែលមានសារៈសំខាន់សម្រាប់សុខភាពបែបនេះ។ 

ដកស្រង់ពីអត្ថបទៈបរទេស
កែសម្រួលដោយៈMr.Samrach
មានប្រយោជន៏ច្រើនម្លេះសម្រាប់សុខភាពនារដូវក្តៅ!!! Reviewed by Unknown on 8:59 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.