Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

ហឹរ​តែ​មាន​ប្រយោជន៍!!!

ម្ទេស​​​​ជា​​គ្រឿង​​ផ្សំ​​មួយ​​ប្រភេទ​​ដែល​​មាន​​ច្រើន​ព​ណ៌​​និង​ច្រើន​ប្រភេទ​តែ​ម្ទេស​ពណ៌ក្រហម​​គួរ​​ឲ្យ​​ទាក់​ទាញ​​ដល់​​អ្នក​​បរិភោគ​​ជាង​គេ​។ ហើយ​ដោ​យ​​​សារ​​​រស​​ជាតិ​​​​ហឹរ​​របស់​​ម្ទេស​​បាន​​ជួយ​​បំបាត់​​ក្លិន​​​ឆ្អាប​​របស់​​ម្ហូប​​ហើយ​​និង​ជួយ​​បង្កើន​​នូវ​រស​ជាតិ​ឲ្យ​​កាន់​​តែ​​ឆ្ងាញ់ពិសារ​​ ។


ដោយ​​សារ​​ម្ទេស​សម្បូរ​ទៅ​ដោយ​សារធាតុ​បេតាការ៉ូទីន​ខ្ពស់​បាន​ជួយ​​ការ​ពារ​​ទប់​ស្កាត់​​​ពី​ជំ​ងឺ​មហា​រីក​បាន​​។ សម្រាប់​​ការ​​បរិភោគ​​ម្ទេស​​ស្ថិត​ក្នុង​​កម្រិត​សម​ល្មម​អាច​ជួយ​​ធ្​វើឲ្យ​​ដំណើរ​​​ការ​ឈាម​​បានល្អ និង​​ជួយ​សម្រួល​មិន​ឲ្យ​ឈាម​ងាយ​កក​ក្នុង​សរសៃឈាម​ ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ ​ធ្វើ​ឲ្យ​យើង​មិន​សូវ​ឃ្លាន​បាយ​ ។ ប៉ុន្តែ​បើ​យើង​​បរិភោគ​​ម្ទេស​​ហួស​កម្រិត​វិញ​អាច​ផ្តល់​ទុក​ទោស​ដល់​ប្រព័ន្ធ​​រំលាយ​​អាហារ​ដំណើរ​​ការមិនបាន​ល្អ​។

ម្យ៉ាង​ទៀត​ម្ទេស​ក៏​បាន​ជួយ​សម្រួល​ដល់​ការ​ប្រើ​ប្រាស់​អំពូល​ភ្លើង​តាម​ផ្ទះ​ដែល​តែង​តែ​មាន​សត្​វល្អិត​មក​រោម​និងតោង​នៅពេល​ដែល​យើង​បើកអំពូល​សម្រាប់​បំភ្លឺ​ពេល​ទទួល​ទាន​អាហារ​ និង​ធ្វើ​ការ​​ផ្សេងៗ ​។ របៀប​​ធ្វើ​យើង​គ្រាន់​​តែ​យកម្ទេស​៤​ទៅ៥ផ្លែ​ដែល​មាន​​ជាប់ទង​នោះ​មក​ឆូត​ជា​បណ្តោយៗ​​អោយ​ដាច់​រួច​យក​ខ្សែ​​ចងតទងម្ទេស​ ហើយ​យក​​ទៅព្យួរ​និង​អំពូលភ្លើង​ដែល​​មាន​​សត្​វ​រោម​ មិន​យូរប៉ុន្មាន​សត្វ​និង​លែង​មករោម​ទៀតហើយ៕



ប្រែសម្រួល​ ៖ Samrach
ហឹរ​តែ​មាន​ប្រយោជន៍!!! Reviewed by Unknown on 11:18 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.