ខាត់ណាអាហារផ្តល់គុណប្រយោជន៏ច្រើនណាស់!
ការបរិភោគបន្លែបានផ្តល់ផលប្រយោជន៏ជាច្រើនដល់អ្នកដែលចូលចិត្តបរិភោគ។ហើយការបរិភោគបន្លែបានជួយបន្ថែមនូវសារធាតុចិញ្ចឹមជាច្រើនប្រភេទសម្រាប់រាងកាយ
សម្រស់ ការពារទប់ស្កាត់និងអាចជួយព្យាបាលជំងឺផ្សេងៗ ។សម្រាប់ថ្ងៃនេះសូមបង្ហាញពីអត្ថប្រយោជន៏ពីការបរិភោគ ខាត់ណា ។
ខាត់ណាជាបន្លែមួយប្រភេទដែលសម្បូរទៅដោយជីវជាតិដែលមានប្រយោជន៍ដល់សុខភាពយ៉ាងច្រើន។
នៅក្នុងស្លឹកពណ៌បៃតងរបស់ខាត់ណា បានផ្ទុកសារធាតុបេតា-ខារ៉ូទីនជាច្រើនជាជីវជាតិនៃអាហារដែលមានប្រយោជន៍សម្រាប់ស្បែក
ដែលជួយបំបាត់នូវស្នាមជ្រីវជ្រួញ ហើយក៏បានជួយការពារមហារីកមានដូចជាមហារីកពោះវៀន មហារីកក្រពះ បំពង់ក សួត ហើយជួយជំរុញបេះដូងឲ្យមានភាពល្អប្រសើរជាងមុន អាចកាត់បន្ថយការប្រឈមមុខនឹង ជំងឺដាច់សសៃឈាមក្នុងខួរក្បាល ។ ហើយចំពោះត្រួយខាត់ណា ក៏បានផ្ទុកនូវជីវជាតិរ៉ែ វីតាមីនC និងបានជួយពង្រឹងដល់ប្រព័ន្ឋការពាររាងកាយ ដែលជួយឲ្យកោសិការបស់ស្បែកមានសំណើម
ស្អាត និង ជួយផ្សះដំបៅឲ្យឆាប់ជាសះស្បើយផងដែរ ។ ហើយមិនតែប៉ុណ្ណោះនៅក្នុងបន្លែខាត់ណាក៏សម្បូរទៅដោយកាល់ស្យូម
យ៉ាងសន្ធឹកសន្ធាប់ដែលរាងកាយអាចស្រូបយកកាល់ស្យូមបានច្រើនពីខាត់ណាមិនចាញ់កាល់ស្យូមក្នុងទឹកដោះគោទេ ។
ចំពោះផ្កាខាត់ណាបានផ្តល់គុណប្រយោជន៏ដូចជា ៖ អាចជួយធ្វើឲ្យកោសិកាលូតលាស់ និង បំបែកខ្លួនបានល្អ ។អាចការពារស្ត្រីពីជំងឺមហារីកសុដន់ ហើយអាចជួយបណ្តេញចេញនូវសារជាតិគីមីនៃជំងឺមហារីក ហើយអាចបញ្ឈប់បាននូវការរីករាលដាល របស់កោសិកា និង ប្រភេទជំងឺមហារីកផ្សេងៗនៅដំណាក់កាលចុងក្រោយ។
កែសម្រួលដោយៈMr.Samrach
ខាត់ណាអាហារផ្តល់គុណប្រយោជន៏ច្រើនណាស់!
Reviewed by Unknown
on
11:09 PM
Rating:
