ប្រធានក្រុមរបស់ក្លិប Bayern Munich បានរងរបួសពេលហ្វឹកហាត់
កីឡាករ Philipp Lahm ដែលជាប្រធានក្រុមរបស់ក្លិប Bayern Munich បានរងរបួសពេលកំពុងហ្វឹកហាត់កាលពីថ្ងៃអង្គារម្សិលមិញនេះ ។
យោងតាម Focus Media online បានរាយការណ៍ថាកីឡាករ Lahm បានរងរបួសកជើងខាងស្តាំ ហើយរូបគេត្រូវតែវះកាត់ជាបន្ទាន់ ។ ហើយដោយសារតែបញ្ហារបួសនេះរូបគេនិងត្រូវសំរាកព្យាបាលយ៉ាងហោចណាស់ក៏២ខែកន្លះរឺ៣ខែឯណោះ ។
គួរបញ្ជាក់ថាកីឡាករ Lahm គឺជាកីឡាករទី៨ហើយរបស់ក្លិប Bayern Munich ដែលមានបញ្ហារបួសនៅពេលបច្ចុប្បន្ន ។
ប្រភព ៖ xinhuanet
អត្ថបទ ៖ Mr Ball
ប្រធានក្រុមរបស់ក្លិប Bayern Munich បានរងរបួសពេលហ្វឹកហាត់
Reviewed by Unknown
on
1:23 PM
Rating:
