Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

ខ្សែ​ការពារ​របស់ ​Barcelona ​មួយ​រូប​អាច​នឹង​​ ត្រូវ​អវត្តមាន​២​ឬ​៣​សប្តាហ៍

ក្លិប Barcelona ត្រូវ​អវត្ត​មាន​ខ្សែ​ការ​ពារ​សញ្ជាតិ​បារាំង​គឺ​កីឡា​ករ​ Jeremy ​Mathieu ​ប្រហែល​ជា​​២​​ឬ​​៣​​សប្តាហ៍​​ដោយ​សារ​បញ្ហា​របួស។​


យោង​តាម​របាយការណ៍​របស់ Xinhua បាន​និយាយ​ថា កីឡាករ Mathieu បាន​រង​របួស​ត្រង់​សាច់ដុំ​កំ​ភួន​ជើង​ខាង​ស្តាំ អំឡុង​ពេល​ដែល​ក្លិប ​Barcelona ​រង​បរាជ័យ ​០​ទល់​និង​១​ នៅ​ក្នុង​ទឹកដី​ខ្លួន​ឯង​ពេល​ប៉ះ ​Celta Vigo ​តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ​កីឡា​ករ​រូបនេះ​ព្យាយាម​លេង​ពេញ​​៩០​នាទី​ជាមួយ​នឹ​ង​កីឡាករ ​Macherano ​នៅ​តំបន់​ការពារ​កណ្តាល ​



ដោយ​សារ​បញ្ហា​របួស​កីឡាករ​រូបនេះ​និង​ត្រូវ​អវត្តមាន​ពេល​ក្លិប ​Barcelona ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ម្ចាស់​ផ្ទះ ​Ajax​​ នៅ​ក្នុង​ការ​ប្រកួត ​UEFA ​Champion ​League ​។ ហើយ​កីឡាករ​រូបនេះ​នឹង​ត្រូវ​អវត្តមាន​យ៉ាង​ហោច​ណាស់ ​២​ប្រកួត​នៅ ​La ​Liga​ 

ដោយ​សារ​អវត្តមាន​កីឡា​ករ​​ Mathieu ​ដូច​នេះ​គ្រូ​បង្វិក ​Barcelona​ លោក ​Luis ​Enrigue​​ អាច​និង​ដាក់​កីឡា​ករ​ Gerard ​Pigue​ រឺ ​កីឡា​ករ Marc Bartra​ មក​ជំនួស​វិញ​ខណៈ​ដែល​កីឡា​ករ​ Thomas ​Vermaelen​​អាច​ត្រលប់​មក​វិញ​ផង​ដែរ​ក្រោយ​ជា​សះ​ស្បើយ​ពី​របួស ​។  

អត្ថបទដោយ ៖ Mr. Ball
ខ្សែ​ការពារ​របស់ ​Barcelona ​មួយ​រូប​អាច​នឹង​​ ត្រូវ​អវត្តមាន​២​ឬ​៣​សប្តាហ៍ Reviewed by Unknown on 10:21 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.