Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

ទំលាប់ល្អ 9 យ៉ាង​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​កាន់​តែ​ងាយ​ស្រួល

ការរស់​នៅ​ប្រចាំខ្លះ​រមែង​តែ​នឹងជួប​នូវ​រឿង​ស្មុគស្មាញជា​ច្រើន ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ការ​រស់​នៅ​របស់​អ្នក​ហាក់​ដូចជា​គ្មាន​ន័យ។ អ្នក​នឹងជួប​នូវ​រឿង​ដ៏ស្មុគស្មាញ​នេះ​កាន់តែ​ច្រើន​នៅពេលដែល​អ្នក​មិន​បាន​រៀប​ចំជីវិត​អ្នក​ឲ្យ​បាន​ល្អ។


ដើម្បី​​ឲ្យ​ការ​រស់​នៅ​របស់​អ្នក​កាន់តែ​រីករាយ និងមិនជួប​នឹង​ការ​ស្មុគ​ស្មាញច្រើន អ្នកគួរតែមានទំលាប់​ល្អ​ 9 យ៉ាង​ ៖

1. រៀបចំកន្លែងរបស់អ្នកឲ្យបានស្អាត

វាជាទំលាប់​ដែល​អ្នកគួរតែធ្វើមុនគេបង្អស់ អ្វីដែលអ្នកគួរធ្វើគឺ​រៀបចំបន្ទប់គេង សំលៀក​បំពាក់​ គេហដ្ឋាន និង កន្លែងធ្វើការ​របស់​អ្នកឲ្យបានស្អាត និង មានរបៀបរៀបរយ នោះអាចធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ ក្នុងការរស់នៅ និង បំពេញការងារ​របស់​អ្នក ។





2. រស់នៅក្នុងបច្ចុប្បន្នកាល

បើអ្នក​កំពុង​រស់​នៅ​ទាំង​ក្នុង​អតីតកាល ឬអនាគតកាល អ្នកនឹង​មានអារម្មណ៍ មិនសប្បាយចិត្ត, ធ្លាក់​ទឹក​ចិត្ត​។ បើអ្នក​ធ្វើដូច​នេះ​មាន​ន័យ​ថា​​អ្នក​​​មិន​បាន​​រស់​​នៅ​ក្នុង​ជីវិត​របស់​អ្នក​ឱ្យ​បាន​ពេញ​លេញ​នោះ​ទេ។

បំភ្លេច​អំពី​អតីតកាល​ ហើយកុំ​គិត​អំពី​អនាគតខ្លាំងពេក​​ សូមព្យាយាម​រស់​​នៅ​​ក្នុង​​​បច្ចុប្បន្ន​កាល​របស់​អ្នក ! រៀន​ពី​ របៀប​ដើម្បី​រីករាយ​នឹង​ពេល​បច្ចុប្បន្ន​នេះនិង មាន​មោទនភាព​សម្រាប់​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​មាន​នៅ​ក្នុង​ជីវិត​របស់​អ្នក​។


3. រៀបចំ​ផែនការ​មួយ​សប្តាហ៍​របស់​អ្នកជាមុន

ការ​រៀប​ចំ​ផែនការ​ពេញ​មួយសប្តាហ៍​របស់​អ្នក​ជាមុន​ឲ្យ​ហើយ​គឺ ​ជា​ទម្លាប់​ដ៏​ល្អ​មួយ​ដែ​ល​ជួយ​ឲ្យ​ការ​រស់​នៅ​របស់​អ្នក​កាន់​តែ​ងាយ​ស្រួល ។ អ្នក​អាច​កត់​ត្រា​ពី​គំ​រោង​សំរាប់​រឿង​ដែល​អ្នក​ត្រូវ​ធ្វើ​ពេញ​មួយសប្តាហ៍ជាមុន​ នៅលើ​សៀវ​ភៅ​កំនត់​ត្រា​ រឺ​ ប្រតិទិន​។ ការរៀបចំផែន​ការទុក​ជាមុន​អាច​ធ្វើ​ឲ្យ​អ្នក​មិន​មានអារម្មណ៍​ថា អន្ទះសារ រឺ ស្រ្តេស ហើយ​អ្នក​អាច​មាន​ពេល​វេលា​ច្រើន​សំរាប់​គិត​រឿង​ផ្សេង​ៗ ទៀត។



4. ត្រូវចេះ​និយាយ​ថា​ទេ

ដើម្បី​ធ្វើ​ឲ្យ​ជីវិត​អ្នក​កាន់​តែ​មា​ន​ភាព​ងាយ​ស្រួល​អ្នក​ត្រូវ​រៀន​និយាយ​ពាក្យ​ថា​ ទេ ។ កុំព្យាយាម ទទួល​យកសំនើរ រឺភារកិច្ច​ផ្សេងៗ ដែល​អ្នក​​ គ្មានពេល​វេលា​ រឺសមត្ថភាព សំរាប់​ធ្វើ​វា ហើយ​អ្នក​ក៏​មិន​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​អ្វី​ដែល​អ្នក​មិន​បានធ្វើ​ផងដែរ ត្រូវគិតពីខ្លូនឯង​ជា​មុន​សិន​ មុននិង​សំរេចចិត្ត ជួយ​អ្នក​ដទៃ ។


 5. ស្វែងរកពេល​វេលា​សំរាប់​ខ្លួន​ឯង 

ចូលស្វែង​រក​ពេល​វេលា​សំរាប់​ខ្លួនឯង​ សំរាប់​សំរាកលំហែ និង​ធ្វើអ្វី​ដែល​ខ្លួន​ឯងចង់​ធ្វើ ។ កុំព្យាយាម​ចំនាយ​ពេល​ ពេញ​មួយ​ថ្ងៃ​របស់​អ្នក​សំរាប់​តែ​ធ្វើការ​រឺ ធ្វើ​អ្វី​មួយ​ដើម្បី​អ្នក​ដទៃខ្លាំងពេក។


6. កត់​ត្រា​អ្វី​ដែល​ត្រូវ​ធ្វើ​​ដាក់ជាបញ្ជី

អ្នក​ត្រូវ​ទំលាប់ខ្លួន​ក្នុង​ការ​កត់​ត្រា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ដាក់​បញ្ជី ព្រោះ​អាច​ជួយ​ឲ្យ​ខួរ​ក្បាល់​របស់​អ្នក​ មិន​ពិបាក​ក្នុង​ការ​ចង់​ចាំ​រឿង​ជា​ច្រើន និង​ត្រូវ​ខាត​ពេល​វេលា​ក្នុង​ការ​រកនឹក​រឿងទាំង​នោះ។ ឧទាហរណ៍ អ្នកត្រូវ​ទៅ​ទិញ​ទំនិញ ៥ មុខ​នៅក្នុង​ផ្សារ អ្នក​អាច​កត់ត្រា​ឈ្មោះ​ទំនិញ​ដែល​អ្នក​ត្រូវ​ទិញ និង ចំនួន​ដែល​ត្រូវ​ទិញ​ដាក់​ក្នុង​បញ្ជី បន្ទាប់​ពីអ្នក​បានទិញទំនិញណា​មួយ​រួច​អ្នក​អាច​ធ្វើការ​គូសបន្ទាត់ពីលើដើម្បីចំនាំ។


7. ធ្វើ​ម្ហូប​ទុក​ជា​មុន

បើសិន​ជា​អ្នក​ពិត​ជា​មនុស្ស​ម្នាក់​ដែល​រវល់​ខ្លាំង​ណាស់ អ្នក​អាច​ប្រើ​ប្រាស់​វិធី​ធ្វើ​ម្ហូប​ទុក​ជា​មុន​។ តែ​មុខម្ហូប​ដែល​អ្នក​ត្រូវ​ធ្វើ​ត្រូវ​តែ​ជា​ម្ហូប​ដែល​អាច​រក្សា​ទុក​បាន​នៅ​ក្នុង​ទូរទឹកកក និង​អាចទុក​បានយូរ​ផង​ដែរ។ ធ្វើ​បែប​នេះ​អ្នក​នឹង​ចំនេញ​ពេល​វេលា​ច្រើន​សំរាប់​ធ្វើ​ការ​ងារ​អ្វី​ផ្សេងទៀតបាន ។


8. កុំព្យាយាមធ្វើ​ឲ្យ​ខ្លួន​ឯង​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ

លើ​លោក​នេះ​គ្មាន​នរណា​ម្នាក់​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ​ បើ​សិន​ជា​អ្នក​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​ឯង​អោយ​ល្អ​ឥតខ្ចោះ មាន​ន័យ​ថា​អ្នក​កំពុង​ដាក់​សម្ពាធ​ទៅ​លើ​ខ្លួន​ឯង ពេល​ខ្លះអាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​តូច​ចិត្ត​និង​ បាត់បង់ទំនុក​ចិត្តលើ​ខ្លួន​ឯង។ មិន​ចាំបាច់​ត្រូវ​ចំនាយ​ពេល​វេលា​របស់​អ្នក​ព្រួយបារម្ភអំពីការធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ឲ្យ​ខ្លួនឯង​ ល្អ​ឥតខ្ចោះ​នោះទេ​ ចូល​យក​ពេល​វេលា​នោះ​រីករាយ​នឹង​អ្វី​ដែល​អ្នក​មាន​នៅពេល​នេះ ។



9. នៅឲ្យ​ឆ្ងាយ​ពី​មនុស្ស​ដែល​កំពុង​តែ​ម៉ូរម៉ៅ
ព្យាយាម​ចាក​ចេញ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ដែល​កំពុង​តែ​ម៉ូរម៉ៅ នឹង​រឿង​អ្វី​មួយ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​មិន​សប្បាយចិត្ត។ ការ​នៅ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ដែល​កំពុង​តែ​ម៉ូម៉ៅ​មិន​មែន​មាន​ន័យ​ថា​ អ្នក​កំពុង​តែ​បោះ​បង់ពួកគេ ដោយ​មិន​បាន​ខ្វល់​ពីពួក​គេ​នោះទេ គឺ​អ្នក​កំពុង​តែ​ព្យាយាម​រក្សា​ទំនាក់​ទំនង់​រវាង​អ្នក​នឹង​ពួក​គេ​ឲ្យ​បាន​ល្អ។ ព្រោះ​ថា​នៅ​ពេល​មនុស្ស​ម្នាក់​កំពុង​ម៉ូម៉ៅ​អាច នឹងនិយាយ​អ្វី​ដែល​មិន​បាន​គិត​ដល់​អារម្មណ៍​របស់​អ្នក ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ខឹង រឺ​អន់ចិត្ត ដែល​អាច​ធ្វើ​ឲ្យ​ទំនាក់​ទនង​របស់​អ្នក​នឺង​ពួក​គេ​អាច​នឹង​រលាយ​សាប​សូន្យ​ក្នុង​មួយ​បរប្រិច​ភ្នែក។



ពាក្យ​មួយ​ឃ្លា​របស់​ខុង​ជឺបាន​និយាយ​ថា ៖
ជីវិតរបស់​មនុស្ស​គឺសមញ្ញបំផុត តែ​មនុស្ស​ទៅ​វិញ​ទេ​ដែល​ធ្វើ​ឲ្យ​ជីវិត​មានភាព​ស្មុគ​ស្មាញ
 ​ដូច​នេះជី​វិត​របស់​អ្នក​រីករាយ​ ឬ​ក៏​អត់​វា​អាស្រ័យ​ទៅ​លើ​អ្នក​ដោយ​ខ្លួន​ឯង៕

អត្ថបទ​ដោយ ៖ Dee
ទំលាប់ល្អ 9 យ៉ាង​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​កាន់​តែ​ងាយ​ស្រួល Reviewed by Unknown on 7:00 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.