Toyota Camry 2015 រចនារូបរាងថ្មីឡូយអស់ទាស់ម៉ង!
Toyota Camry 2015 ត្រូវបានរចនាមុខមាត់ថ្មី ជាមួយផ្នែកខាងមុខត្រូវបានរចនាជាសំណាញ់ជាមួយនឹង Logo ដ៏ទាក់ទាញ។ គោមខាងមុខត្រូវបានរចនាយ៉ាងស្រស់ស្អាតជាមួយនឹងការបំពាក់នូវអំពូល LED ដ៏គួរឲទាក់ទាញដែលភ្លឺថ្លាដូចជាពេជ្រ ជាមួយនឹងភ្លើងស៊ីញូរដ៏ប្រណិត។ ក្រលេកទៅមើលយ៉ានរបស់ Camry 2015 គឺត្រូវបានរចនាយ៉ាងល្អប្រណិតសាកសមបំផុតជាមួយនឹងរូបរាង របស់វា ជាមួយការរចនាបំពងស៊ីមាុំងបែបថ្មី។ ឯការរចនានៅផ្ទៃខាងក្នុងរថយន្តក៏មិនធម្មតាដែរ និយាយរួមគឺស្រស់ស្អាតទាំងព្រមតែម្តង់។
Toyota Camry 2015 បំពាក់នូវម៉ាស៊ីនប្រភេទ 3.5-liter V6 ដែលមានកំលាំងម៉ាស៊ីន 268 សេស។ សំរាប់ការបើកបរនៅលើផ្លូវ Highway វាស៊ីសាុំងប្រមាណ 7.59 លីត្រ/ 100 គីឡូម៉ែត្រ សំរាប់ប្រភេទធម្មតា។ សំរាប់ម៉ូដែល Hybrid ការបើកបរផ្លូវក្នុងទីក្រុង វាស៊ីសាុំងប្រមាណ 5.47 លីត្រ/100គីឡូម៉ែត្រ សំរាប់ម៉ូដែល Hybrid LE និង 5.74 លីត្រ/ 100 គីឡូម៉ែត្រ សំរាប់ម៉ូដែល Hybrid SE ។
Toyota Camry 2015 ត្រូវបានដាក់លក់ក្នុងទីផ្សារសហរដ្ឋអាមេរិចក្នុងតម្លៃចន្លោះពី $ 22,970 ដល់ $26,150 សំរាប់ម៉ូដែលធម្មតា និង $26,790 ដល់ $29,980 សំរាប់ម៉ូដែល Hybrid។
ប្រភព ៖ www.toyota.com
ប្រែសំរួលដោយ ៖ Mr. Emo
Toyota Camry 2015 រចនារូបរាងថ្មីឡូយអស់ទាស់ម៉ង!
Reviewed by Unknown
on
10:11 AM
Rating:
