Real Madrid វាយបករហូតបាន ជ័យជំនះលើ Bacelona
យប់មិញក្លិប Real Madrid បានបង្ហាញភាពអស្ចារ្យរបស់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះដោយបានយកឈ្នះក្រុមភ្ញៀវ Barcelona ដោយលទ្ធផល ៣ទល់១ ។
ការចាប់ផ្តើមប្រកួតនៅតង់ទី១ ក្លិប Barcelona បានរកគ្រាប់នាំមុខដោយការស៊ុតបញ្ចូលទីពីខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលគឺកីឡាករ Neymar នៅនាទីទី ៣’ ។ យ៉ាងណាក៏ដោយម្ចាស់ផ្ទះ Real Madrid បានធ្វើការវាយសម្រុកផ្ទួនៗរហូតដល់នាទីទី ៣៥ កីឡាករ Roanldo ស៊ុតបាល់ពិន័យ១១ម៉ែត្រតាមស្មើអោយក្រុមម្ចាស់ផ្ទះ ។
ចូលតង់ទី២នៅនាទីទី៥០ខ្សែការពាររបស់ Real Madrid កីឡាករ Pepe បានតែតបញ្ចូលទីបានសម្រេចក្រោយពីការទាត់បាល់ជ្រុងយ៉ាងល្អពីកីឡាករ Toni Kroos ជួយអោយម្ចាស់ផ្ទះនាំមុខក្រុមភ្ញៀវវិញម្តង ។ ចូលដល់នាទីទី ៦១ខ្សែប្រយុទ្ធសញ្ជាតិបារាំងកីឡាករ Karim Benzema រកបានគ្រាប់ទីបីអោយម្ចាស់ផ្ទះ ។ ដូចនេះការប្រកួតក្នុងជំនួប Elclasico យប់មិញបញ្ចប់ដោយលទ្ធផល Real Madrid 3-1 Bacelona ។
អ្វីដែលគួរអោយចាប់អារម្មណ៍ក្នុងជំនួបនេះដែរគឺកីឡាករ Messi ; Neymar និង Ronaldo សុទ្ធតែទទួលបានកាតលឿងម្នាក់មួយ ។
អត្ថបទ៖ Mr Ball

Reviewed by Unknown
on
8:41 AM
Rating: