Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

ក្លិបមានមូលដ្ឋាននៅទីក្រុងឡុង ត្រូវប៉ះក្នុងការប្រកួត English Premier League នៅថ្ងៃអាទិត្យនេះ

សប្តាហ៍នេះក្លិបបាល់ទាត់ធំពីរដែលមានមូលដ្ឋាននៅទីក្រុងឡុងនៃប្រទេសអង់គ្លេស ត្រូវប៉ះគ្នាក្នុងការប្រគួតក្នុង ក្របខណ្ឌ Premier League គឹក្លិបតោខៀវChelsea បើកទ្វារទឹកដី Stamford bridge របស់ខ្លួនស្វាគមន៏ក្រុមភ្ញៀវកាំភ្លើងធំ Asernal ។

ដែលការប្រគួតប្រព្រឹត្តទៅនៅថ្ងៃអាទិត្យម៉ោង ៨:០៥ នាទីយប់ ( ម៉ោងនៅកម្ពុជា ) ។ គួរបញ្ជាក់ដែរថាបច្ចុប្បន្ន Chelsea កំពុងឈរកំពូលតារាងនៃក្របខណ្ឌ Premier League ដោយមាន១៦ពិន្ទុគឺឈ្នះ៥ប្រកួត និង ស្មើ១ប្រកួត ។ សូមបន្ថែមដែរថាក្នុងការប្រគួតនេះដែរ Chelsea និងដាក់ខ្សែបម្រើ Cesc Fabregas អោយតតាំងនឹងអតីតក្លិបចាស់   របស់ខ្លួនគឺ Asernal ផងដែរ ។

 ចំណែក Asernal វិញបច្ចុប្បន្នឈរនៅលេខ៤ មាន១០ពិន្ទុ គឺឈ្នះ២ប្រកួត និងស្មើ៤ប្រកួត ។ គួររំលឹកផងដែរថាកាលពី រដូវកាលមុននៅក្នុងទឹកដី Stamford bridge ក្លិបតោខៀវ បានយកឈ្នះ ៦ទល់និង០ទៅលើក្លិបកាំភ្លើងធំ ។

ចាំមើលទាំងអស់ថាតើក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងទាំងពីរមួយណានិងឈ្នះ ?

អត្ថបទ: Mr Ball
ក្លិបមានមូលដ្ឋាននៅទីក្រុងឡុង ត្រូវប៉ះក្នុងការប្រកួត English Premier League នៅថ្ងៃអាទិត្យនេះ Reviewed by Unknown on 2:36 PM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.