Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

ការ​ប្រើប្រាស់​ថ្នាំ​កាល់ស្យូម​ច្រើន​ជា​ប្រចាំ​អាច​ប្រឈម​នឹង​​ជំងឺ​គាំង​បេះដូង​ខ្ពស់​

ការ​​សិក្សា​ថ្មី​មួយ​របស់​​​អ្នក​ស្រាវជ្រាវ​​បាន​រក​ឃើញ​​​ថា ការ​លេប​ថ្នាំ​​​កាល់ស្យូម​ជា​ប្រចាំ​អាច​ប្រឈម​នឹង​ជំងឺ​គាំង​បេះដូង​ខ្ពស់។ ថ្នាំ​ប្រភេទ​នេះ​ជា​ធម្មតា​ ច្រើន​តែ​លេប​ដោយ​​មនុស្ស​វ័យ​ចំណាស់​​ដើម្បី​ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ ​និង​ការពារ​ឆ្អឹង​ពុក​ផុយ។



ក្រុម​អ្នក​ស្រាវជ្រាវ​ ​មក​ពីមជ្ឈមណ្ឌល​ស្រាវជ្រាវ​មហារីក​អាល្លឺម៉ង់បាន​តាមដាន​ទៅ​លើ​មនុស្ស​ចំនួន ២៣ ​៩៨០ នាក់ ​អស់​រយៈពេល​ជាង​មួយ​ទសវត្ស​។ ពួក​គេ​បាន​ធ្វើការ​ប្រៀប​ធៀប​​ចំនួន​អ្នក​ ជំងឺ​គាំង​បេះដូង​រវាង​ក្រុម​ដែល​ញ៉ាំ​ថ្នាំ​កាល់ស្យូម​ជំនួយ ​និង​ក្រុម​អ្នក​ដែល​មិន​ញ៉ាំ​ថ្នាំ។

ក្នុង​ចំណោមអ្នក​​មិន​លេប​ថ្នាំកាល់ស្យូមចំនួន​ ១៥៩៥៩ នាក់ ​មាន​ករណី​គាំង​បេះដូង​កើត​ឡើង​ចំពោះ​មនុស្ស​ចំនួន ​៨៥១ ប៉ុណ្ណោះ​ ​ហើយ​បើ​ប្រៀបធៀប​គ្នា ​​មនុស្ស​ដែល​លេប​ថ្នាំ​កាល់ស្យូម​មាន​ឱកាស​ប្រឈម​នឹង​ជំងឺ​គាំង​បេះដូង​ ៨៦ភាគរយ​ច្រើន​ជាង​មនុស្ស​ធម្មតា។

មន្ទីរ​សុខាភិបាល​នៃ​ចក្រភព​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា ​​មនុស្ស​ទូទៅ​មិន​គួរ​លេប​កាល់ស្យូម​ជំនួយ​នោះ​ទេ។ ​​ ​ការ​ញ៉ាំ​អាហារ​​ប្រកប​ដោយ​​តុល្យភាព​ នឹង​ផ្ដល់​នូវ​សារធាតុ​បំប៉ន​​គ្រប់​បែបយ៉ាង ​រាប់​បញ្ចូល​ទាំង​កាល់ស្យូម​ដែល​រាងកាយ​ពួក​គេ​ត្រូវ​ការ​ផង​ដែរ។ ​ប្រភព​នៃ​កាល់​ស្យូម​​មាន​នៅ​ក្នុង​ទឹកដោះគោ​ អាហារ​ប្រចាំ​ថ្ងៃ​ ​និង ទឹកសណ្តែក​កំប៉ុង​ជាដើម៕


អត្ថបទ៖ Mr RINA
ការ​ប្រើប្រាស់​ថ្នាំ​កាល់ស្យូម​ច្រើន​ជា​ប្រចាំ​អាច​ប្រឈម​នឹង​​ជំងឺ​គាំង​បេះដូង​ខ្ពស់​ Reviewed by Unknown on 9:00 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.