រូបគំនូរ 3D នៅលើវាលខ្សាច់ស្រស់ស្អាតដែលមិនគួរអោយជឿ
លោកអ្នកធ្លាប់តែឃើញគំនូរ 3D នៅលើក្រដាសគំនូ ឬ ឧបករណ៍អេឡិចត្រូនិច ប៉ុន្តែអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ គឺ គំនូរ 3Dនៅលើវាលខ្សាច់។ សិល្បករដែលមានស្នាដៃច្នៃប្រឌិតដោយយកវាលខ្សាច់ទាំងមូលមកគូសជាគំនូរ 3D ដ៏ធំដោយប្រើតែដីខ្សាច់! សិល្បករនេះត្រូវបានគេហៅថាលោក Jamie Harkins ។លោក Jamie Harkins គឺជាសិល្បករនិងតន្ត្រីករកំពុងធ្វើការនៅស្ទូឌីយោរបស់លោកនៅក្នុងភ្នំ Maunganui ប្រទេសនូវែលសេឡង់។ហើយលោកក៏ជាជនជាតិនូវែលសេឡង់ដែរ។ ដើម្បីបង្កើតទេសភាព 3D លោក Harkins គាត់បានសហការជាមួយសិល្បករផ្សេងទៀតដូចជា Lucia Lupf លោក David Rendu និង Constanza nightingales៕
អត្ថបទ៖ Mr RINA
រូបគំនូរ 3D នៅលើវាលខ្សាច់ស្រស់ស្អាតដែលមិនគួរអោយជឿ
Reviewed by Unknown
on
8:30 AM
Rating:
