រឿងដែលអ្នកមិនដឹងអំពីLogoរបស់ក្រុមហ៊ុនល្បីៗទាំង 5
អ្នកប្រហែលជាមិនបានដឹងទេអំពីអាថ៍កំបាំងដែលបង្កប់នៅក្នុង Logo របស់ក្រុមហ៊ុនល្បីៗ ចំនួន៥។ នៅថ្ងៃនេះ COM ទំព័រចំនេះដឹងទូរទៅសូមបើកកកាយនូវអាថកំបាំងទាំងនោះមកបង្ហាញប្រិយមិត្ត។ តោះដើម្បីកុំអោយខាតពេលយូរទៅមើលអាថ៍កំបាំងទាំងនោះទាំងអស់គ្នា ៖
ប្រភព ៖ Diply
អត្ថបទដោយ ៖ Mr. Know
1. VAIO
បើក្រលេកមើលតែមួយភ្លេតអ្វីដែលអ្នកមើលឃើញគឺពាក្យថា VAIO តែបើសិនជាពិនិត្យមើល អោយកាន់តែច្បាស់យើងនឹងឃើញថាអក្សរពីរដំបូង (VA) គឺតំណាងឲនិមិត្តសញ្ញា រលកសញ្ញា Analog និងអក្សរពីរបន្ទាប់ (IO) គឹតំណាងឲលេខ 1 និង 0 ដែលជានិមិត្តសញ្ញានៃរលកសញ្ញា Digital ។
2. Formula 1
មនុស្សមួយចំនួនតែងតែយល់ច្រលំអំពី Logo របស់ Formula 1 ដែលថា អក្សរ F ពណ៌ខ្មៅមកពី ពាក្យកាត់ថា "Formula" ឯនិមិត្តសញ្ញាល្បឿនពណ៌ក្រហមគឺជាលេង 1។តែការពិតលេខមួយពិតប្រាកដគឺស្ថិតនៅចន្លោះអក្សរ F និង និមិត្តសញ្ញាល្បឿនពណ៌ក្រហម។
3. Unilever
ផលិតផលរបស់ Unilever គឺមានច្រើនប្រភេទដែលធ្វើឲអ្នកពិបាកចង់ចាំថាវាមានអ្វីខ្លះ ។ ប៉ុន្តែកុំ បារម្ភព្រោះ Unilever បានជួយយើងរួចជាស្រេចក្នុងការធ្វើឲយើងមានភាពងាយស្រួលក្នុងការ ចងចាំពិផលិតផលទាំងនោះ។ អ្នកអាចរកមើលផលិតផលរបស់ Unilever នៅក្នុង Logo របស់ ក្រុមហ៊ុនបានដោយងាយ។
4. Amazon
Amazon គឺជាទីផ្សារសំរាប់ទិញទំនិញអនឡាញដ៏ធំដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក ក្រលេកទៅមើល Logo របស់ Amazon តើអ្នកមានបានឃើញសញ្ញាព្រួយពណ៌ទឹកក្រូចដែររឺទេ? និមិត្តសញ្ញានេះមានន័យថាអ្នកអាចទិញទំនិញបានគ្រប់ប្រភេទពី Amazon ដែលមានឈ្មោះ ផ្តើមដោយ A ទៅ ដល់ Z។
5. Coca Cola
សូមមើលទៅអក្សរ "O" នៃ Logo របស់ Cocacola តើអ្នកមើលឃើញអ្វីម៉្យាងដែររឺទេ? មើល មិនឃើញមែនទេ? កុំបារម្ភអ្នកមិនមែនជាមនុស្សទីមួយទេដែលនិយាយពាក្យនេះព្រោះមនុស្សជា ច្រើនសុទ្ធតែមើលមិនដឹង។ ការពិតទៅវាគឹជាទង់ជាតិនៃប្រទេសដាណឺម៉ាក (Denmark) ដែលជា ប្រទេសដែលគេឲឈ្មោះថាប្រទេសដ៏រីករាយបំផុត។ ការពិតទង់ជាតិប្រទេសដាណឺម៉ាកនៅក្នុង Logo របស់ Cocacola មិនមែនជាបំណងដើមរបស់អ្នករចនា Logo Cocacola នោះទេតែវាត្រូវ បានប្រទះឃើញដោយចៃដន្យ រួចហើយក្រុមហ៊ុនកូកាកូឡាក៏ចាប់ផ្តើមយកគំនិតនេះធ្វើជា គន្លឹះក្នុងការផ្សព្ចផ្សាយនៅក្នុងប្រទេសដាណឺម៉ាក ក្នុងព្រលានយន្តហោះដ៏ធំមួយ។ រៀបរាប់ម៉ាហត់ខាងលើតើប្រិយមិត្តមើលឃើញហើយរឺនៅ? បើមិនទានឃើញសូមមើលរូបខាងក្រោម
បើនៅតែមិនទាន់ឃើញទៀតសូមមើលវិដេអូខាងក្រោម
ប្រភព ៖ Diply
អត្ថបទដោយ ៖ Mr. Know
រឿងដែលអ្នកមិនដឹងអំពីLogoរបស់ក្រុមហ៊ុនល្បីៗទាំង 5
Reviewed by Unknown
on
1:02 AM
Rating:
