Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

Toyota FV2 គំរូយានយន្តនៅពេលអនាគត របស់Toyota (Concept)


បច្ចេក​វិទ្យា​កាន់​តែ​រីកចំរើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដោយ​អ្នក​វិទ្យា​សាស្ត្រ​បាន​ស្វែង​រក​និង​បង្កើត​របស់​ថ្មីៗ​ដើម្បី​បំពេញ​តំរូវ​ការ​របស់​មនុស្ស​និង​ដើម្បី​សំរួល​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​។ងាក​មក​មើល​បច្ចេក​វិទ្យា​នៃ​​យាន​​យន្ត​សំរាប់​ធ្វើ​ដំនើរ​ក៏​ដូចគ្នា​ដែរ​គឺ​បាន​អភិវឌ្ឍ​ឥត​ឈប់​ឈរ​។ ​និយាយ​ដល់​ក្រុមហ៊ុន​ Toyota ដែល​ជា​ក្រុមហ៊ុន​ផលិត​យាន​យន្ត​លំដាប់​ថ្នាក់​ពិភព​លោក​ ​របស់​ជប៉ុន​ទើប​តែ​បាន​ដាក់​បង្ហាញ​​នូវ​គំរូ​យាន​យន្ត​នៅ​ថ្ងៃ​អនា​គត់​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា Toyota FV2 នៅ​ក្នុង​ ​ព្រឹត្តិការណ៍ Toyota Motor Show។

FV2 ជាប្រភេទ​យានយន្ត​ដែល​មាន​កង់​ 3 តួ​របស់​វា​បំពាក់​នូវ​កញ្ចក់​ដែល​ប្រៀប​បាន​​ទៅ​នឹង​អេក្រង់​ LED ​ដែល​អនុញ្ញាតិ​ឲ​អ្នក​អាច​ផ្លាស់​ប្តូរ​ Style​ខាង​ក្រៅ​របស់​វា​រឺ​ដាក់​ជា​ចលនា​ភ្លើង​​លោត​ទៅ​តាម​ចំនង​ចំនូល​ចិត្ត ។ ហើយ​វា​ក៏​បាន​​បំពាក់​​នូវ​បច្ចេកវិទ្យា​ពិសេស​ដើម្បី​សំរួល​ដល់​ការ​បើកបរ​ និង​បញ្ជៀស​ពីគ្រោះ​ថ្នាក់​ផង​ដែរ។



FV2 មាន​បណ្តោយ​ប្រវែង 3,000 mm ទទឹង ប្រវែង 1,600mm  កំពស់ 990mm ពេល​មិន​ទាន់​បើក​គំរប​ និង 1,780mm ពេល​បើក​គំរប។ តែ​សំរាប់​គំរូ​មួយនេះ​មាន​កន្លែង​អង្គុយ​តែ​មួយ​ប៉ុណ្ណោះ៕

ប្រភព ៖  Toyota
ប្រែសំរួល ៖  Mr. Emo
Toyota FV2 គំរូយានយន្តនៅពេលអនាគត របស់Toyota (Concept) Reviewed by Unknown on 2:38 PM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.