Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

Samsung Galaxy S6 នឹង​មាន​​ ២​ប្រភេទ​គឺ Regular Version និង Edge

កាល​ពី​ពេល​ថ្មី​ៗ នេះ​មាក​ពាក្យ​ចរចាម​អារាម​ជា​ច្រើន​ទាក់​ទងទៅ​នឹង​ Galaxy S ជំនាន់​ថ្មី​របស់​ Samsung ដែល​មាន​ឈ្មោះ​ថា​ Samsung Galaxy S6​ ។


តាមរយះ​ពាក្យ​ចរចាម​អារាម​ទាំង​នោះ​បាន​និយាយ​ថា Galaxy S​ ជំនាន់​ថ្មី ដែល​មាន​កូដ​ផលិតឈ្មោះថា​ Project Zero នឹង​មាន​ 2 version គឺ Regular Version ដែល​មាន​អេក្រង​រាប​ស្មើរ​ធម្មតា នឹង Edge ដែល​មាន​អេក្រង់​កោង។ តែ Project Zeo Edge Version គឺ​ខុសពី Note Edge ដោយ​សារ​វា​មិន​មែន​កោង​តែ​ផ្នែក​ខាង​ស្តាំនោះ​ទេ តែ​កោង​ទាំង​សង​ខាង​តែ​ម្តង។

បើ​តាម​រយះ​វេបសាយ​ Sam Mobile បាន​ឲ្យ​ដឹង​ថា Project Zero នឹង​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា Samsung Galaxy S6។ ប៉ុន្តែ​តាម​រយះ​វេបសាយ​នេះ​ដដែល​ បាន​និយាយ​ថា Galaxy S6 Edge អាច​នឹង​មាន​អេក្រង​កោងទាំង​សង​ខាង រឺ តែ​ម្ខាង​ដូច Note Edge ដែរ។ ដូច​នេះ​បញ្ហា​អេក្រង់​ កោង​តែ​ម្ខាង​ រឺ​ សង​ខាង នៅ​តែ​ស្ថិត​នៅ​ក្នុង​ អាថ៌កំបាំង​នៅឡើយ។

តាម​រយះ​ពាក្យ​ចរចាម​អារាម​ក៏​បាន​បញ្ជាក់ផង​ដែរ​ពី​លក្ខណះ សម្បត្តិ​ខ្លះ​របស់ Galaxy S6 នេះ​ ដោយ​និយាយ​ថា វា​នឹង​មាន​អេក្រង់ ប្រភេទ Quad HD ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កំរិត 1440 x 2560 pixel មាន​កាម៉េរ៉ាមុខ​ទំហំ 5 MP និង​ កាមេរ៉ា​ក្រោយ​ទំហំ 16 និង 20 MP  ប្រើ​ប្រាស់ CPU ប្រភេទ Qualcomm Snapdragon 810 រឺ Samsung Exynos 7420 ។ ហើយ​តួ​ខ្លួន​របស់​វា​អាច​នឹង​ត្រូវ​ផលិត​ពី លោហះធាតុ​ មិន​មែន​ជ័រទៀតទេ។




នៅ​ក្នុង​ពាក្យ​ចរចាម​អារាម​ក៏​បាន​និយាយ​ផង​ដែរ​ថា Galaxy S6 Edge អាចនឹង​មាន​លក់​នៅ​ទីផ្សារ​មួយចំនួន​ប៉ុណ្នោះ ។

បើ​សិនជា​ Galaxy S6 មាន​ពីរ​ជំរើស​បែប​នេះ​តើ​អ្នក​នឹង​ជ្រើស​រើស​យក​មួយ​ណា ?

ប្រភព ៖ Phonearena
ប្រែសម្រួល ៖ Dee

Samsung Galaxy S6 នឹង​មាន​​ ២​ប្រភេទ​គឺ Regular Version និង Edge Reviewed by Unknown on 7:12 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.