Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

បុរសទំពែក ប្រឈមនឹងជំងឺមហារីក្រពេញប្រូស្ដាត

ក្រុម​អ្នក​វិទ្យាសាស្រ្ដ​បាន​រក​ឃើញ​ថា បុរស​ទំពែកអាច​ប្រឈមមុខ​ខ្ពស់នឹង​ហានីភ័យ​នៃ​ការ​វិវឌ្ឍ​ទៅ​រកជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​។ បុរស​ដែល​ជ្រុះ​សក់​ច្រើន​រហូត​ទំពែក គឺ​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​មហារីក​ដ៏​សាហាវ​របស់​បុរស​នេះ ប៉ុន្ដែ​ហេតុ​ផល​យ៉ាង​ណា​នោះនៅ​មិនទាន់​ច្បាស់​នៅ​ឡើយ​នោះ​ទេ​។


ទោះ​បី​ជា​ការ​រកឃើញ​នេះ តម្រូវ​ឲ្យ​មានការ​ស្រាវជ្រាវ​បន្ថែម​ក្ដី ប៉ុន្ដែ​នេះ​ក៏​អាច​ជា​ពន្លឺ​ថ្មី ឬ​ជា​ការ​ដាស់​តឿន​ដល់​បុរស​ដែល​ជ្រុះ​សក់​ផង​ដែរ​។ បុរស​ដែល​កាន់​តែ​ទំពែក ឱកាស​នៃ​ការ​កើត​មហារីក​ក្រពេញ​ប្រូស្ដាត គឺ​កាន់តែ​ច្រើន​។ បុរស​ទំពែកគួរ​តែ​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជំងឺ​មហារីក​ក្រពេញ​ប្រូស្ដាត គឺ​ជា​ជំងឺ​មហារីក​មួយ​ប្រភេទ​ដ៏​គ្រោះ​ថ្នាក់​សម្រាប់​បុរស ប្រៀប​ដូច​មហារីក​សុដន់​របស់​ស្រ្ដី​ដូច្នេះ​ដែរ​។ ជំងឺ​នេះ​បាន​ផ្ដាច់​ផ្ដិល​ជីវិត​មនុស្ស​ប្រុស​អស់​ជា​ច្រើន​ផង​ដែរ ជា​ពិសេស​គឺ​មនុស្ស​ស្ថិត​ក្នុង​វ័យ​ចាស់​៕

អត្ថបទ ៖ Mr. Rina

បុរសទំពែក ប្រឈមនឹងជំងឺមហារីក្រពេញប្រូស្ដាត Reviewed by Unknown on 7:00 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.