Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

ផល​អាក្រក់​នៃ​ការ​ប្រើ​កញ្ចក់​ភ្នែក​

អ្នកឯកទេសខាងភ្នែកបានឲ្យថា ការប្រើកញ្ចក់ភ្នែក (Contact Lens) អាចមានផលអាក្រក់នៃដូចជា មានឱកាសឆ្លងមេរោគ ភ្នែកស្ងួត និង កញ្ចក់ភ្នែកខ្វះអុកស៊ីហ្សែន ជាពិសេស កញ្ចក់ពាក់ភ្នែកដែលឃោសនាថា មានទឹក ជាសមាសធាតុផ្សំច្រើន ដែលអាចធ្វើឲ្យភ្នែកស្ងួតលើសដើម។




សម្រាប់កញ្ចក់ពាក់ភ្នែកពណ៌ផ្សេងៗនោះ ម៉ាកខ្លះមិនមានស្តង់ដារ អាចធ្វើឲ្យអាល់លែរហ្ស៊ី រលាក ឬស្ងួតភ្នែកលើសដើម ដោយសារកញ្ចក់ពាក់ភ្នែកប្រភេទនេះ ក្រាស់ជាងធម្មតា។ រីឯកញ្ចក់ពាក់ភ្នែក មួយចំនួនទៀតអាចកោងខុបខ្លាំង ដើម្បីឲ្យអ្នកពាក់មើលទៅឃើញភ្នែកធំនោះវាធ្វើឲ្យកញ្ចក់ពាក់ភ្នែកកោង អាចសង្កត់គែមកញ្ចក់ភ្នែកកាន់តែខ្លាំងឡើង។

សម្រាប់ការថែទាំកែវភ្នែក បើអ្នកពាក់កញ្ចក់ភ្នែកនោះ អ្នកត្រូវមានការថែទាំជាពិសេស មិនថាជាកញ្ចក់ពាក់ភ្នែកបែបមីញ៉ូប ឬកញ្ចក់ពាក់ភ្នែកបែបពណ៌ផ្សេងៗ គួរតែត្រៀមនូវទឹកលាងសម្អាតកញ្ចក់ភ្នែក (ទឹកភ្នែកសិប្បនិម្មិត) ដែលមានលក់ទូទៅ សម្រាប់លាងសម្អាត និងកម្ចាត់មេរោគឲ្យបានល្អ៕

អត្ថបទ ៖ Mr. Rina

ផល​អាក្រក់​នៃ​ការ​ប្រើ​កញ្ចក់​ភ្នែក​ Reviewed by Unknown on 6:12 PM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.