Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

កាំភ្លើងធំ Arsenal រងបរាជ័យខណៈ Everton បានត្រឹមស្មើ

កាលពីយប់មិញក្លិបកាំភ្លើងធំ Arsenal បានរងបរាជ័យក្រោមថ្វីជើងក្លិបក្ងានព្រៃ Swansea City ដោយលទ្ធផល ១ទល់និង២ ។



ដោយក្នុងការប្រកួតនេះក្លិបកាំភ្លើងធំជាអ្នកបើកការនាំមុខដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Alexis Sanchez នៅនាទីទី ៦៣ តែចូលដល់នាទីទី៧៥ ខ្សែបម្រើរបស់ក្លិប Swansea កីឡាករ Gylfi Sigurdsson អាចរកគ្រាប់បាល់តាមស្មើអោយក្លិប ខណៈ៣នាទីបន្ទាប់គឺនៅនាទីទី ៧៨ កីឡាករ Bafetimbi Gomis បានស៊ុតបញ្ចូលទីគ្រាប់ជំនះអោយក្លិប Swansea







ដោយឡែកការប្រកួតមួយគូទៀតកាលពីយប់មិញនេះដែរក្លិប Everton បានបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ១ទល់និង១ ជាមួយក្លិប Sunderland



ដោយក្នុងការប្រកួតនេះក្លិប Sunderland អាចរកគ្រាប់នាំមុខមុននៅនាទី៦៧ ដោយកីឡាករ Sebastian Larsson តែនៅនាទីទី៧៦ កីឡាករ Leighton Baines ជាអ្នករកគ្រាប់បាល់តាមស្មើអោយក្លិប Everton ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ ។





លទ្ធផលគូផ្សេងទៀតកាលពីយប់មិញ 

Tottenham Hotspur 1-2 Stoke City
West Bromwich Albion  0-2 Newcastle United 

តារាងលទ្ធផលសប្តាហ៍ទី១១នៃ English Premier League




អត្ថបទដោយ៖ Mr Ball





កាំភ្លើងធំ Arsenal រងបរាជ័យខណៈ Everton បានត្រឹមស្មើ Reviewed by Unknown on 1:02 PM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.