Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

កីឡាករ​ Theo​ Walcott​ ត្រលប់​មក​ជួយ​ក្លិប​កាំភ្លើង​ធំ​ Arsenal​ វិញ​បាន​ហើយ​

ខ្សែបម្រើ​ស្លាប​របស់​ក្លិប​កាំ​ភ្លើង​ធំ​បាន​ត្រលប់​មក​ហ្វឹក​ហាត់​បាន​ជា​ធម្មតា​វិញ​ហើយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​បន្ទាប់​ពី​កីឡាករ​រូប​នេះ​​ខក​ខាន​មិន​បាន​​លេង​​អស់​​រយៈ​​ពេល​​ ១០​ខែ​ ដោយ​សារ​របួស​ជង្គង់​ ។​



កីឡាករ​វ័យ​២៥​ឆ្នាំ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​ខក​ខាន​លេង​តាំង​ពី​មាន​បញ្ហា​របួស​គន្លាក់​​ជង្គង់​ខាង​ឆ្វេង​ ពេល​ Arsenal​ យក​ឈ្នះ​ ២​ទល់​នឹង​០​ ទៅ​លើ​ក្លិប​ Tottenham​ Hotspur​ ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់​ FA​ Cup​ កាល​ពី​ខែ​មករា​មក​ម្ល៉េះ​ ។

ស្រប​ពេល​ដែរ​កីឡាករ​មួយ​រូប​ទៀត​របស់​ Arsenal​ គឺ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាល្លឺម៉ង់​កីឡាករ​ Serge​ Gnabry​ ក៏​អាច​ត្រលប់​មក​ហ្វឹក​ហាត់​វិញ​បាន​ដែរ​បន្ទាប់​ពី​ខក​ខាន​លេង​តាំង​ពី​ខែ​មីនា​ ដោយ​មាន​បញ្ហា​ជង្គង់​ផង​ដែរ​ ។

ការ​ត្រលប់​មក​វិញ​របស់​កីឡាករ​ Walcott​ គឺ​ជា​ដំណឹង​ល្អ​សំរាប់​ក្លិប​ Arsenal​ ស្រប​ពេល​ដែល​កីឡាករ​ Ozil​ មិន​អាច​លេង​បាន​ដោយ​សារ​បញ្ហា​របួស​ជង្គង់​អំឡុង​ពេល​​ប្រកួត​​អោយ​ក្រុម​ជម្រើស​ជាតិ​ ។

ប្រភព៖ timesofindia

អត្ថបទ ៖ Mr Ball
កីឡាករ​ Theo​ Walcott​ ត្រលប់​មក​ជួយ​ក្លិប​កាំភ្លើង​ធំ​ Arsenal​ វិញ​បាន​ហើយ​ Reviewed by Unknown on 4:23 PM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.