Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

រថយន្ត MG បានមកដល់កម្ពុជាហើយ

តំរូវការរថយន្តកាន់តែកើនឡើង​ ធ្វើអោយការនាំចូលរថយន្តថ្មីៗគ្រប់​ប្រភេទ​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​​សំគាល់​។ មាន​ក្រុម​ហ៊ុន​ជា​ច្រើន​បាន​ចូល​មក​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​រថយន្ត​ប្រទេស​​កម្ពុជា​ ដែល​មាន​ដូចជា​ Toyota​, BMW,​ Nissan, Land Rover, Hyundai, Kia និង Roll-Roy ជាដើម។


ក្នុង​កំឡុង​ពេល​ថ្មី​នេះ​ក្រុមហ៊ុន​ MG ​ដែល​ជា​​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បី​របស់​ ចក្រភព​អង់គ្លេស​ ក៏​បាន​លេច​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​ MG ​ត្រូវ​បាន​ចាប់​បដិសន្ធិ​​ដំបូង​​ស្ថិត​​នៅ​​ក្នុង​​ប្រទេស​ អង់គ្លេស​ តាំង​ពីឆ្នាំ​ ១៩២៩ ​មកម្លេះ ហើយ​ដោយ​សារ​ គុណភាព​ និង​​រចនា​បទ​​ដ៏​​ស្រស់​​ស្អាត​​ MG​ បានរក្សា​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​មក​ដល់​ពេល​បច្ចុប្បន្ន។​​

MG ​Cambodia ​ជា​ក្រុមហ៊ុន​ដែល​បាន​ទទួូល​សិទ្ធ​ចែកចាយ​រថយន្ត​ MG ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​​ជ្រើស​រើស​ទីតាំង​នៅ​​ក្នុង​អគារ​ California​ House​ Building​ ដែល​​ជា​​អគារ​​ដ៏​​​ប្រណីត​ជា ​Showroom​ របស់​​ខ្លួន ​​វា​មាន​ទីតាំង​ស្ថិត​​នៅ​លើ​ដង​វិថី​សហព័ន្ធ​រុស្ស៊ី នៅ​ក្បែរ​ស្ពាន​អាកាស​៧មករា រាជធានី ភ្នំពេញ។

ខាងក្រោមនេះគឺជាប្រភេទរថយន្ត និង តម្លៃរបស់វានៅលើទីផ្សារប្រទេសកម្ពុជា ៖

MG3 តម្លៃចាប់ពី $27,000
MG350 តម្លៃចាប់ពី $32,000
MG550 តម្លៃចាប់ពី $43,000

MG6 តម្លៃចាប់ពី $44,000

MG750 តម្លៃចាប់ពី $60,000
ព័ត៌មាន​បន្ថែម​ទាក់​ទង​ក្រុមហ៊ុន MG ទូរស័ព្ទ​លេខ ០២៣ ៨៨២ ៥៥២ អគារ​លេខ ២០៧ មហា​វិថី​សហព័ន្ធ​រុស្ស៊ី

ប្រភព ៖ mgcambodia.com , Facebook.com/MGCambodia
អត្ថបទដោយ ៖ Mr. Dee
រថយន្ត MG បានមកដល់កម្ពុជាហើយ Reviewed by Unknown on 7:48 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.