Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

Galaxy Note 4 ត្រូវ​ពន្យា​ពេល​ចេញ​លក់​ក្នុង​ប្រទេស​អង់គ្លេស​រហូត​ដល់​ថ្ងៃ​ទី​17​ ខែ​តុលា

កាល​ពី​ថ្ងៃ​ទី ​19​​ ខែ​កញ្ញាកន្លង​ទៅ​នេះ ​ក្រុមហ៊ុន​ Samsung ​បាន​ប្រកាស់​ថា​នឹង​ដាក់​លក់​ Samsung​ Galaxy​ Note​ 4 ​ក្នុង​ប្រទេស​អង់គ្លេស​ចាប់​ពី​ថ្ងៃ​ ទី ​10 ​ខែ​តុលា ត​ទៅ​ តែ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ក្រុមហ៊ុន​ Samsung ​បាន​ប្រកាស់​ជា​ថ្មី​ថា ​នឹង​ពន្យារ​​ថ្ងៃ​ចេញ​លក់​ ​Galaxy ​Note​ 4 ​រហូត​ដល់​ថ្ងៃ​ទី ​17 ​ខែ​តុលា​។


តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន ​SAMSUNG ​បាន​ឲ​ដឹង​ថា​មូលហេតុ​​ដែល​ធ្វើ​ឲ​មាន​កា​ពន្យារ​ពេល​នៃ​ការ​ចេញ​លក់​ដោយ​សារ​តំរូវ​ការ​ពី​អតិថិជន​ខ្ពស់​ជាង​ចំនួន​ដែល​មាន​នៅ​ក្នុង​ស្តុក​ ហើយ​ក្រុមហ៊ុន​ក៏​បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​​ថា​ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ធ្វើ​អតិថិជន​ទាំង​អស់​​ស្មើភាព​គ្នា​ មាន​ន័យ​ថា​អតិថិជន​​ដែល​កុម្មង់​ទិញ​ទាំង​អស់​នឹង​បាន​ទទួល​នូវ​ទំនិញ​ក្នុង​ថ្ងៃ​តែ​មួយ​។

ការ​ពិត​ទៅ​រយះ​ពេល​បន្ថែម​ត្រឹម​តែ​មួយ​សប្តាហ៍​ទៀត​គឺ​មិន​យូរ​នោះ​ទេ ​តែ​សំរាប់​អ្នក​ដែល​កំពុង​រង​​ចាំ​យ៉ាង​អន្ទះ​សារ​ប្រហែល​ជា​មាន​ការ​អន់​ចិត្ត​មិន​ស្ទើរ​នោះ​ទេ។ តែ​សំណាង​ដែរ​ ដែល ​Galaxy ​Note 4​ គឺ​ជា​ទូរស័ព្ទ​ដែល​មាន​តម្លៃ​គួរ​ឲ​រង​ចាំ៕

ប្រភព ៖ Androidauthority.com
ប្រែសំរួល ៖ Mr. Dee
Galaxy Note 4 ត្រូវ​ពន្យា​ពេល​ចេញ​លក់​ក្នុង​ប្រទេស​អង់គ្លេស​រហូត​ដល់​ថ្ងៃ​ទី​17​ ខែ​តុលា Reviewed by Unknown on 7:30 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.