Top Ad unit 728 × 90

អត្ថបទថ្មីៗ

recent

មានដឹង​អត់ថា​ Disney ប្រើប្រាស់ Super Computer 55,000-core ដើម្បី Rendered ខ្សែរភាពយន្តគំនូវជីវចលថ្មីរបស់ខ្លួន

សំរាប់អ្នកដែលចេះប្រើប្រាស់ កម្មវិធីកាត់តវិដេអូប្រាកដជាដឹងថា ការ Rendered វីដេអូ មួយត្រូវការ កុំព្យូទ័រដែលមានលក្ខណះ​សម្បត្តិខ្លាំងប៉ុនណា ហើយត្រូវចំនាយពេលប៉ុន្មាន។ នេះគ្រាន់តែជា​វីដេអូដែលមានរយះពេលខ្លីផង ចុះទំរាំខ្សែរភាពយន្ត​វិញ​តើ​ត្រូវ​ការកុំព្យូទ័រលក្ខណះសម្បត្តិអ្វីខ្លះ ដើម្បីអាច Rendered វាបាន?


កាលពីពេលថ្មីៗ ក្រុមហ៊ុន Disney ដែលជាក្រុមហ៊ុនផលិតខ្សែរភាពយន្តដ៏ល្បីរបស់ Hollywood ទើប​តែ​បង្ហើប​ឲ្យដឹងថា​ ​ដំនើរ​ការនៃការកាត់តខ្សែរភាពយន្តរបស់ខ្លួន។ លោក Hank Driskill ដែល​​ជា​​ប្រធាន​​ផ្នែក​​បច្ចេក​ទេស​នៅក្នុងខ្សែរភាពយន្ត Big Hero 6 បាននិយាយថា " ក្រុមការរបស់ យើងបានធ្វើការសាកល្បង Rendered ខ្សែរភាពយន្តនេះជាច្រើនដង " ។

ដោយសារចង់ឲ្យខ្សែរភាពយន្តនេះមើលទៅល្អបំផុត ហើយមើលទៅដូចពិភពពិតៗ ក្រុមការងារ របស់លោក Driskill ត្រូវតែបន្ថែមនូវបច្ចេកទេសជំនួយពន្លឺះដែរធ្វើអោយទំហំនៃ វិដេអូកាន់ធំ ដែលតំរូវឲ្យ ប្រើប្រាស់ Supper Computer 55,000 core ដើម្បី Render ឲចេញជាខ្សែរភាពយន្តមួយនេះបាន​។ ក្រុមការងារក៏បានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា Coda សំរាប់គ្រប់គ្រងដំនើរការ Rendered ដោយនៅ ពេលដែលដំនើរការ Rendered មានបញ្ហា វានឹងបញ្ចូនដំនឹងនេះតាមរយះ iPhone ទៅកាន់អ្នកបច្ចេកទេស។


លោក Driskill ក៏បានបញ្ជាក់ផងដែរថា ដើម្បី Render ខ្សែរភាពយន្តមួយនេះបានគេត្រូវប្រើប្រាស់​រយះពេល 200 លាន ម៉ោង តែសំរាប់ Supper Computer វាអាច Rendered វិដេអូបាន 1.3 លានម៉ោងក្នុងមួយថ្ងៃ ដូចនេះ ខ្សែរភាពយន្តមួយនេះប្រើពេល Rendered មិនដល់ 154 ថ្ងៃទេ។



តើប្រិយមិត្តយល់ថាវាពិតជាអស្ចារ្យណាស់មែនទេ ? បើសិនជាយើងប្រើប្រាស់ Computer ធម្មតា ប្រហែលជាយើងត្រូវចំនាយពេលរាប់ពាន់ឆ្នាំ ដើម្បី Render ខ្សែរភាពយន្តនេះហើយ៕

ប្រភព ៖ Engadget និង reddit
ប្រែសំរួលដោយ ៖ Mr. Dee
មានដឹង​អត់ថា​ Disney ប្រើប្រាស់ Super Computer 55,000-core ដើម្បី Rendered ខ្សែរភាពយន្តគំនូវជីវចលថ្មីរបស់ខ្លួន Reviewed by Unknown on 1:07 AM Rating: 5
All Rights Reserved by CAMBOMAG © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.